វិធីធ្វើឆាបន្លែជូរអែមបង្គា

78

គ្រឿងផ្សំ៖ បង្គា ២៥០ក្រាម (បកសំបក), ត្រសក់ ១-២ផ្លែ, ខ្ទឹមបារាំង ពាក់កណ្តាល, ម្ទេសប្លោក ១-២ផ្លែ, ម្នាស់ ១ចំហៀង, ប៉េងប៉ោះ ១-២ផ្លែ (បន្លែតាមចំណូលចិត្ត), ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹក កន្លះកូនចាន, ខ្ទឹមសចិញ្រ្ចាំ និងស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមសចិញ្ច្រាំចូល រំលីងឲ្យឈ្ងុយ ហើយដាក់បង្គាចូលឆា ៤-៥ត្រលប់ ឲ្យបង្គាឆ្អិនបន្តិច

២.បន្ទាប់មកដាក់បន្លែទាំងអស់ចូល ខ្ទឹមបារាំង ម្ទេសផ្លោក ត្រសក់ ប៉េងប៉ោះ និងម្នាស់ រួចដាក់ទឹកប្រេងខ្យង ទឹកត្រី ទឹកប៉េងប៉ោះ ទឹកខ្មេះ ស្ករស និងទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី

៣.ហើយដាក់ម្សៅឆាចូល ឆាច្របល់ចូលគ្នាឲ្យម្សៅឆារលាយសព្វល្អ ឆ្អិនហើយដាក់ស្លឹកខ្ទឹមហាន់ចូល រួចដួសដាក់ចានជាកាស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here