វិធីធ្វើឆាបន្លែគ្រប់មុខជាមួយសាច់ជ្រូក ឆ្ងាញ់ៗ!

112

គ្រឿងផ្សំ៖ សាច់ជ្រូក ២០ក្រាម ហាន់ស្តើងៗល្មម, ផ្កាខាត់ណាខៀវ ស្នៀតពោត ការ៉ុត មួយមុខ ៥០ក្រាម (ហាន់ និងចិតតាមចំណូលចិត្ត), ផ្សិតក្រៀម ៣-៥ (ត្រាំទឹកឲ្យរីក), ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ទឹក ១ស្លាបព្រាបាយកន្លះ។

វិធីធ្វើ៖

១.ដាក់ដាំទឹកឲ្យពុះ រួចដាក់ការ៉ុត និងផ្កាខាត់ណាស្រុះឲ្យទន់បន្តិច រួចស្រង់ដាក់ត្រាំក្នុងទឹក។

២.ដាំប្រេងឆាឲ្យក្តៅដាក់ខ្ទឹមចិញ្រ្ចាំចូលឆាឲ្យក្រហម រួចដាក់សាច់ចូលឆាឲ្យឆ្អិន

៣.ដាក់បន្លែចូលឆា ២-៣ត្រឡប់ សឹមដាក់ទឹក ទឹកស៊ីអ៊ី ទឹកប្រេងខ្យង និងស្ករសចូល ឆាឲ្យសព្វចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here