វិធីធ្វើឆាគ្រឿងសមុទ្ររសជាតិហឹរ

62

គ្រឿងផ្សំ៖ បង្គា ៥-៧ (បកសំបក), មឹក ៤-៥ (កាត់កង់ៗល្មម), ខ្ទឹមបារាំង ១ផ្លែ ចិតជាចំនិត, ម្ទេសហាន់, ស្លឹកខ្ទឹមកាត់ខ្លីល្មម, ខ្ទឹមសចិញ្រ្ចាំ, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកត្រី​ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំ និងម្ទេសហាន់ចូល រំលីងអោយឈ្ងុយបន្តិច រួចដាក់បង្គា និងមឹកចូល ឆាអោយឆ្អិនបន្តិច

២.បន្ទាប់មកដាក់ម្ទេសឆាចូល ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទឹមបារាំងចូលឆា ៣-៤ត្រលប់

៣.ហើយដាក់ទឹកប្រេងខ្យង ទឹកត្រី​​ និងស្ករសចូល (បើគោកអាចបន្ថែមទឹកបន្តិច) ឆាច្របល់ចូលគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹមចូលឆា ២-៣ត្រលប់ទៀត ឆ្អិនជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here