វិធីធ្វើឆាខ្ញីសាច់មាន់! (មានវីដេអូ)

156

គ្រឿងផ្សំ៖

-សាច់មាន់ ៣០០ក្រាម កាត់ជាដុំ ឬហាន់ស្តើងល្មម (តាមចំណង់ចំណូលចិត្ត)

-ផ្សិតត្រចៀកកណ្តុរដាក់ត្រាំទឹកឲ្យទន់ ហាន់តូចល្មម កន្លះកូនចាន

-ខ្ញីហាន់ កន្លះកូនចាន

-ខ្ទឹមបារាំង ពាក់កណ្តាលផ្លែ ចិតជាដុំតូចល្មម

-ស្លឹកខ្ទឹម ២-៣គល់ ហាន់ខ្លីៗ

-ម្ទេសដៃនាង ១ផ្លែ ហាន់តូចល្មម

-ទឹកស៊ីអ៊ីវ ស្ករស មួយមុខ ១ស្លាបព្រាបាយ

-ទឹកប្រេងខ្យង ២ស្លាបព្រាបាយ

វិធីធ្វើ៖

១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់សាច់មាន់ចូល ឆាច្របល់ ៣-៤នាទី

 

២.បន្ទាប់មកដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ស្ករស និងទឹកប្រេងខ្យង ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឹកចូលបន្តិច ឆាច្របល់ចូលគ្នា

 

៣.ហើយដាក់ខ្ទឹមបារាំង ខ្ញី និងផ្សិតត្រចៀកកណ្តុរ ចូល ឆា ៤-៥ត្រលប់ រួចដាក់ស្លឹកខ្ទឹម និងម្ទេសដៃនាងចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here