វិធីធ្វើឆាក្តៅសាច់មាន់ រសជាតិហឹរឆ្ងាញ់ណាស់!

380

គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម កាប់ជាដុំៗល្មម, គ្រឿងការី ១ស្លាបព្រាបាយកន្លះ, កាពិ ១ស្លាបព្រាកាហ្វេ, ម្សៅការី ​១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចាន, ស្លឹកម្រះព្រៅ ស្លឹកក្រូចសើច និងស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងការី និងកាពិចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់សាច់មាន់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អឲ្យសាច់ជិតឆ្អិន។ បន្ទាប់មកដាក់ម្សៅការី ឆាច្របល់ចូលគ្នា រួចដាក់ទឹកចូល ឆាច្របល់ចូលគ្នា ទុកមួយរំពុះ។ ហើយដាក់ទឹកត្រី និងស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកម្រះព្រៅ ស្លឹកក្រូចសើច និងស្លឹកខ្ទឹមចូល ឆាច្របល់ ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here