វិធីធ្វើចំណីសត្វពីកំប្លោកល្អបំផុតសម្រាប់មាន់ទា ជ្រូក គោ ពពែ

2056

វិធីធ្វើចំណីសត្វពីកំប្លោកល្អបំផុតសម្រាប់មាន់ទា ជ្រូក គោ ពពែ ជួយកាត់បន្ថយចំណាយរបស់បងប្អូនកសិករ ហើយទទួលបានចំណេញច្រើន។

កំប្លោកសម្បូរណ៍ទៅដោយសារធាតុប្រូតេអ៊ីនយ៉ាងច្រើន ក្នុងស្លឹកកំប្លោកមានប្រូតេអ៊ីនរហូតដល់ ២២.៦% ដែលល្អបំផុតសម្រាប់ធ្វើជាចំណីសត្វ មាន់ទា ជ្រូក គោ និងពពែ។ រូបមន្តនេះ កាត់ចោលទាំងស្រុងការប្រើសណ្តែកសៀង កន្ទក់ ចុងអង្ករ ដែលជាវត្ថុលំបាករកថែមទៀតផង។

ផ្នែកដែល ត្រូវបានគេយកប្រើធ្វើពិសោធន៍គឺស្លឹក និងឫស ដៃរបស់វា ចំណែកដង (ឬធាង ស្លឹក) របស់វាគេមិនយកទេ ។

ធាតុផ្សំ៖
-ស្លឹក និងឫសកំប្លោក ដាក់ចំនួន ៣៥% ឬ៤៨%
-ពោត (ម្សៅ ឬកិន) ចំនួន ១២-៣៦%
-ម្សៅត្រីស្ងួត ចំនួន ១០-១៧%
-ស្ករកាកអំពៅ ចំនួន ៣-៥%


-ម្សៅឆ្អឹង ចំនួន ១%
-ម្សៅសំបកងាវ ចំនួន ០,៥-២,៥%
-អបិល ចំនួន ០,៥%
-ប្រេងខ្លាញ់ត្រី ចំនួន ៥-១២%

ចំពោះកំប្លោក បងប្អូនអាចកាត់កំប្លោកឲ្យមានទំហំតូចៗ ឬល្អិតៗល្មម រួចដាក់កំប្លោកនោះស្ងោររហូតផុយ
លើកចេញទុកឲ្យត្រជាក់ (នៅក្តៅអ៊ុនៗ) លាយគ្រឿងផ្សំផ្សេងៗទៀតចូលសម្រាប់ធ្វើជាចំណីជ្រូក។ សម្រាប់មាន់ទាវិញ ចាំបាច់ត្រូវលាងស្លឹក និងឫស ឬដៃទាំងនោះឲ្យស្អាត ទើបយកមកកិន ឬចិញ្ច្រាំឲ្យខ្ទេចមុនដាក់លាយជាមួយវត្ថុធាតុដើមផ្សេងទៀត។ មុនយកមកលាយចាំបាច់ត្រូវហាលឲ្យស្ងួត ទើបកិនឲ្យខ្ទេច។

អត្ថបទដោយៈ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here