វិធីធ្វើចេកឆាប (មានវីដេអូ)!

300

គ្រឿងផ្សំ៖​ ចេក​ណាំវ៉ា​ខ្ចី ១ស្និត, ទឹក​កំបោរ (សម្រាប់​ត្រាំ​ចេក), ទឹកស្អាត កន្លះកូនចានចង្កឹះ, ស្ករស ១កូនចានចង្កឹះ​, ប៊័រកំប៉ុង ឬប៊័រដុំ ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យក​ចេក​​បក​សម្បកលាងទឹកឲ្យស្អាត រួច​ហាន់​ជា​ចំណិត​ស្ដើង​​ៗ ហើយដាក់​ត្រាំ​ទឹក​កំបោរ​រយៈពេល ២-៣​ម៉ោង ទើប​ស្រង់​ទុក​ឲ្យ​ស្រស់​ទឹក

២.ដាំ​ខ្ទះឲ្យក្តៅ​ដាក់​ប្រេងចូល រួចដាក់​ចេកចូល​បំពងឲ្យក្រៀមល្មម​ ហើយ​ស្រង់​ទុក​ឲ្យ​ស្រស់​ប្រេង

៣.បន្ទាប់មកដាំ​ខ្ទះ​ប្រើ​ភ្លើង​​ក្ដៅ​ល្មម​ ​ដាក់ស្ករ​ស, ទឹកស្អាត និង​ប៊័រចូល កូរ​ឲ្យ​រលាយសព្វ​ចូល​គ្នាទុកមួយរំពុះ រួច​ដាក់​ចេកដែល​​បំពង​ហើយ​ចូល​កូរច្របល់ចូលគ្នា​ឲ្យ​សព្វល្អជាការស្រេច៕

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here