វិធីធ្វើចាហួយដូងស្លឹកតើយ ឆ្ងាញ់ត្រជាក់ចិត្ត!

69

គ្រឿងផ្សំ: ទឹក ៥០០មីលីលីត្រ, ទឹកស្លឹកតើយ ១០០មីលីលីត្រ, ខ្ទិះដូង ១០០មីលីលីត្រ, ស្ករស ៥-៧ស្លាបព្រាបាយ, ម្សៅចាហួយ ៣ស្លាបព្រាកាហ្វេ, អំបិលបន្តិច។

វិធីធ្វើ:

១.យកស្លឹកតើយ ៧-៨សន្លឹក កាត់ខ្លីៗល្មម ដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចច្រោះកុំឲ្យដោយកាក

​ ២.បន្ទាប់មកយកទឹកស្លឹកតើយចាក់ចូលទឹក រួចដាក់ម្សៅចាហួយ ស្ករស អំបិល និងខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វល្អ

៣.ហើយយកទៅដាក់់លើចង្រ្កានប្រើភ្លើងល្មម កូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៦-៧នាទី

៤.រួចយកចេញពីចង្ក្រានចាក់ចូលចាន ឬថាសធំល្មម រួចទុកវាចោលឲ្យត្រជាក់ប្រហែល ៤-៥ម៉ោង បានជាចាហួយ ហើយកាត់ជាដុំតាមចំណូលចិត្ត។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here