វិធីធ្វើងាវស្រុះទឹកត្រីបុកហឹរ ឆ្ងាញ់អស់ទាស់!

141

គ្រឿងផ្សំ៖ ងាវ ១គីឡូ, នំបញ្ចុក (តាមចំណូលចិត្ត), បន្លែអន្លក់មាន ត្រសក់ សាលាដ ស្លឹកម្លូ ស្ពៃបូកគោ ជីរគ្រប់មុខ…(តាមចំណូលចិត្ត)។ គ្រឿងផ្សំទឹកជ្រលក់ (ទឹកត្រីបុកហឹរ)៖ ខ្ទឹមស ១០-១៥គ្រាប់, ម្ទេស ១៥-២០គ្រាប់, ស្ករ ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៥-៦ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ។

វិធីធ្វើ៖ ងាវលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្រុះទឹកក្តៅ ហើយស្រង់ដាក់ត្រាំទឹកធម្មតា។ ធ្វើទឹកត្រីបុកហឹរ យកខ្ទឹមស ម្ទេស ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ដាក់ចូលគ្នាបុក ឬកិនឲ្យសព្វចូលគ្នា រួចដួសដាក់ចាន។ ធ្វើទឹកអំពិលទុំ យកខ្ទះដាក់ទឹក ទឹកអំពិលទុំ ទឹកត្រី ស្ករចូល កូរចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកដីលីងចូល ច្របល់ចូលគ្នា រួចដួសដាក់ចាន។ រៀបចំអន្លក់ នំបញ្ចុក ងាវ និងទឹកជ្រលក់ដាក់ចាន ហូបផ្ទាប់ចូលគ្នា ឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here