ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើងាវឆាអំពិលទុំពិសេស (មានវីដេអូ)!

07-Aug-2019 05:00 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ងាវ ១គីឡូ, ម្ទេសហាន់ ៣ក្រាម, ទឹក ១លីត្រ, អំពិលទុំ ៥០ក្រាម, ទឹកក្តៅ ២០០មីលីលីត្រ, ប៊័រ ឬប្រេងឆា ២ស្លាបព្រាបាយ, ខ្ទឹមក្រហមចិញ្រ្ចាំ ២០ក្រាម, ខ្ទឹមសចិញ្រ្ចាំ ៣០ក្រាម, ស្ករស ២០០ក្រាម, អំបិល បន្តិច, ទឹកត្រី ១-១ស្លាបព្រាបាយកន្លះ, ទឹកម្ទេស ២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, ម្ទេសហាន់បន្តែមដាក់តាមចំណូលចិត្ត។

វិធីធ្វើ៖

១.យកងាវដាក់ចូលចានធំល្មមដាក់ម្ទេសហាន់ និងទឹកចូលច្របល់ចូលគ្នា រួចត្រាំទុកចោលរយៈពេល ៤ម៉ោងសិន

២.យកអំពិលទុំដាក់ចានចាក់ទឹកក្តៅចូលជ្រុំចូលគ្នាទុកចោលរយៈពេល ១០នាទី

៣.ដាំខ្ទះដាក់ប៊័រ ឬប្រេងឆាចូល ដាក់ខ្ទឹមក្រហមចិញ្រ្ចាំ និងខ្ទឹមសចិញ្រ្ចាំចូលរំលីងឲ្យក្រហមបន្តិច រួចចាក់ទឹកអំពិលដាក់ចូល ដាក់ស្ករស, អំបិល, ទឹកត្រី, ទឹកម្ទេស និងទឹកប៉េងប៉ោះកូរចូលគ្នាឲ្យសព្វទុកមួយរំពុះ

៤.បន្ទាប់មកស្រង់ងាវដាក់ចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយម្ទេសហាន់ចូលឆាច្របល់ចូលគ្នាដួដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។