វិធីធ្វើគួង ទឹកត្រីផ្អែម ឆ្ងាញ់!

274

វិធីធ្វើគួង +គ្រឿងផ្សំ៖- សាច់ជ្រូក3ជាន់ឬ បង្គា-សំបកគួង- សាលាដ ភ្លៅអង្កែប-ជីគ្រប់មុខ- នំបញ្ចុក

+វិធីធ្វើ៖-យកសាច់ជ្រូកដាក់ស្ងោរអោយឆ្អិន រួចស្រង់ចេញ ហាន់ជាចំណិតៗយកថាសដាក់ទឹកបន្តិច ហើយយកសំបកគួងជ្រលក់ចូល ហើយយកមកដាក់ សាលាដ សាច់ជ្រូក ភ្លៅអង្កែប ជីគ្រប់មុខ និងនំបញ្ចុក រួចមូលអោយជិត រួចជាការស្រេច ។ លោកអ្នកដាក់បង្គាចូលទៀតក៌បាន ដោយយកទៅស្ងោរអោយឆ្អិន ហើយបកសំចេញ រួចយកមកមូលជាមួយ( អ្វីដែលសំខាន់ក្នុងការធ្វើគួងនេះអោយមានរស់ជាតិឆ្ងាញ់នោះ ពិសេសគឺទឹកត្រីផ្អែម ដែលជ្រលក់ជាមួយ )+គ្រឿងផ្សំ ទឹកជ្រលក់៖- ខ្ទឹមស បុកអោយម៉ត់- ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ- ការ៉ុត ឈូសជាសសៃៗ- ទឹកក្រូចឆ្មា ម្ទេស-សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )- ទឹកត្រី ស្ករត្នោត អំបិល

+វិធីធ្វើ ទឹកជ្រលក់៖- ដាក់ដាំទឹក ( តាមតំរូវការនៃទឹកត្រីផ្អែម ) ទុកអោយពុះ រួចដាក់ស្ករត្នោតចូល កូរអោយរលាយអស់ ហើយលើកចេញ ទុកអោយរៀងត្រជាក់បន្តិច -បន្ទាប់មកដាក់ខ្ទឹមស ទឹកត្រី ម្សៅស៊ុប ប៊ីចេង អំបិល ទឹកក្រូចឆ្មា កូរអោយរលាយចូលគ្នាអស់ រួចដាក់ការ៉ុត និង ខ្ទឹមក្រហមចូលភ្លក់មើលអោយល្មមតាមការចូលចិត្ត ( រស់ជាតិជូរផ្អែម ) ទើបដាក់សណ្ដែកដីចូលរួចជាការស្រេច ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here