វិធីធ្វើគួងឬណែមឆៅ ទឹកជ្រលក់សណ្តែកដី! (មានវីដេអូ)

511

គ្រឿងផ្សំ៖

– សំបកគួងសម្រាប់រុំ

– នំបញ្ចុក ឬគុយទាវស្រុះទឹកឲ្យទន់

– សាច់ជ្រូកបីជាន់ ស្ងោរឲ្យឆ្អិន ហាន់ជាបន្ទះៗ

– បង្គា ស្រុះឲ្យឆ្អិន បកសំបកឲ្យស្អាត

– បន្លែមាន សាលាដ ជីគ្រប់មុខ ស្លឹកគូឆាយឬស្លឹកខ្ទឹម ត្រសក់ ការ៉ុត សណ្តែកបណ្តុះ ឬបន្លែផ្សេងៗតាមចំណង់ចំណូលចិត្ត

ទឺកជ្រលក់សណ្តែកដី៖

– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ

– ទឺកធម្មតា កន្លះកូនចាន

– សណ្តែកដីបុកឲ្យម៉ត់ ឬប៊័រសណ្តែកដី ៤ស្លាបព្រាបាយ

 

– ស្ករស ១ស្លាបព្រាបាយ

– ម្ទេសឆា ១ស្លាបព្រាកាហ្វេ (តាមចំណង់ចំណូលចិត្ត)

– ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ

– ទឺកជ្រលក់លាយ ១-២ ស្លាបព្រាបាយ (ស្ករស ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកអំពិលទុំ កន្លះស្លាបញ្របាយ,​ ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, អំបិលបន្តិច លាយចូលគ្នាឲ្យសព្វ)

 

វិធីធ្វើ៖

១. យកសំបកជ្រលក់ទឹកឲ្យសើម រួចលាត ហើយយកបន្លែ នំបញ្ចុក ឬគុយទាវ សាច់ជ្រូកបីជាន់ បង្គា ដាក់រៀប តាមចំណង់ចំណូលចិត្ត ហើយរុំរៀបដាក់ចាន ទុកមួយឡែក

 

២. ធ្វើទឹកជ្រលក់៖ ដាក់ប្រេងឆាចុលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូល បំពងឲ្យឈ្ងុយ ហើយដាក់ទឹកចូល សណ្តែកបុក ទឹកជ្រលក់លាយ ស្ករស  ម្ទេសឆា ទឹកក្រូចឆ្មារ ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច។

 

*នេះជាវិធីធ្វើមួយបែបគួងជ្រលក់ជាមួយទឹកជ្រលក់មួយបែបទៀត ដែលគេហៅថាទឹកជ្រលក់សណ្តែកដី ព្រោះភាគច្រើនគួងទទួលទានជាមួយទឹកត្រីផ្អែម។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here