វិធីធ្វើខ្ទិះល្ពៅសាច់មាន់!

141

គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម ហាន់ស្តើងល្មម ឬកាត់ជាដុំល្មម, ល្ពៅ ៥០០ក្រាម កាត់ជាដុំៗល្មម, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះចុង ៣កូនចានចង្កឹះ, គ្រឿងបុក ២ស្លាបព្រាបាយ (ម្ទេសក្រៀម, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, អំបិលបន្តិច និងកាពិ បុកចូលគ្នា), ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ ១ស្លាបព្រាបាយ, ម្ទេសប្លោកហាន់, ស្លឹកជីរនាងវង, ស្លឹកក្រូចសើច, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ខ្ទិះដើមចូល និងគ្រឿងបុកចូលកូរឲ្យសព្វចូលគ្នាប្រហែល ២៣នាទី រួចដាក់ខ្ទិះចុង ដាក់ល្ពៅចូល ទុកវារម្ងាស់ឲ្យពុះប្រហែល ៥៧នាទី

២.បន្ទាប់មកដាក់សាច់ជ្រូមាន់ចូលរម្ងាស់ប្រហែល ៣៥នាទី រួចដាក់ទឹកត្រី និងស្ករចូលកូរឲ្យសព្វម្តងទៀត ហើយដាក់ស្លឹកក្រូចសើច, ស្លឹកជីរនាងវង និងម្ទេសហាន់ចូលកូរឲ្យសព្វទុកប្រហែល ១នាទី ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here