វិធីធ្វើខកង្កែប!

978

គ្រឿងផ្សំ៖

– កង្កែប ៤ក្បាលធំៗល្មម ធ្វើឲ្យស្អាតហើយកាត់ជាដុំធំៗល្មម

– គល់ស្លឹកខ្ទឹម ៥គល់ ហាន់គល់ល្អិតៗ ហើយកាត់ស្លឹកវែងៗល្មម

– ខ្ទឹមស ៥កំពឹស ដំឲ្យសំប៉ែត

– ខ្ញី ៤០ក្រាម ហាន់ជាសរសៃៗ

– ម្ទេសហាន់ បើចង់បានហិរ (ដាក់ក៏បានមិនដាក់ក៏បាន)

 

គ្រឿងសម្រាប់លាយជាមួយកង្កែប៖

– ទឹកស៊ីអ៊ីវខាប់ ទឹកខ្មេះឬស្រាសម្រាប់ធ្វើម្ហូប ម្សៅឆា មួយមុខ ១ស្លាបព្រាបាយ

– ប្រេងល្ង ១ស្លាបព្រាកាហ្វេ និង ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ

 

 

គ្រឿងសម្រាប់ធ្វើទឹករម្ងាស់៖

– ទឹកស៊ីអ៊ីវ ទឹកខ្មេះឬស្រាសម្រាប់ធ្វើម្ហូប ទឹកប្រេងខ្យង មួយមុខ ១ស្លាបព្រាបាយ

– ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ

– អំបិល និង ម្រេច មួយមុខ ១ចុងស្លាបព្រាកាហ្វេ

– ទឹក ១០០មីលីលីត្រ

– ម្សៅឆា និងទឹកបន្តិច លាយចូលគ្នា

 

វិធីធ្វើ៖

១. ដាក់កង្កែបលាយជាមួយគ្រឿង ទឹកស៊ីអ៊ីវខាប់ ទឹកខ្មេះឬស្រាសម្រាប់ធ្វើម្ហូប ប្រេងល្ង ម្រេចម៉ត់ ម្សៅឆា ច្របល់ចូលគ្នាឲ្យសព្វ រួចទុកមួយឡែក ៣០នាទី

 

២. ធ្វើគ្រឿងសម្រាប់រម្ងាស់ ដាក់លាយទឹកស៊ីអ៊ីវ ទឹកខ្មេះឬស្រាសម្រាប់ធ្វើម្ហូប ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវខាប់ អំបិល ម្រេចម៉ត់ និងទឹកចូល កូរចូលគ្នាឲ្យសព្វ

 

៣. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមស គល់ស្លឹកខ្ទឹម ខ្ញី ម្ទេស រំលីងឲ្យឈ្ងុយ ហើយដាក់កង្កែបដែលលាយគ្រឿងហើយចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១នាទី

 

៤. ចាក់គ្រឿងសម្រាប់រម្ងាស់ចូល រម្ងាស់វាឲ្យពុះប្រហែល ៥នាទី ហើយដាក់ម្សៅឆាលាយជាមួយទឹក ២ស្លាបព្រាបាយចូល (ដើម្បីឲ្យខាប់) ច្របល់វាចូលគ្នារហូតឆ្អិនហើយខាប់ល្មម រួចដាក់ស្លឹកខ្ទឹមចូល ជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here