វិធីធ្វើក្តាមឆាការី!

165

គ្រឿងផ្សំ៖

– ក្តាម ២-៣ល្មម កាប់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)

– ម្សៅការី ២ស្លាបព្រាបាយ

– ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ

 

– ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ស្លឹកជី ស្លឹកខ្ទឹម (តាមចំណង់ចំណូលចិត្ត)

គ្រឿងការី៖

– ទឹកដោះគោស្រស់ ២៥០មីលីលីត្រ

– ម្សៅការី  ទឹកប្រេងខ្យង មួយមុខ ២ស្លាបព្រាបាយ

– ស្ករស កន្លះស្លាបព្រាបាយ

– ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ

 

– ម្ទេសឆា ១ស្លាបព្រាបាយ

– ម្រេច អំបិល មួយមុខ ១ចុងស្លាបព្រាកាហ្វេ

– ស៊ុត ២គ្រាប់ វាយបញ្ចូលគ្នា

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូលបំពងឲ្យឈ្ងុយ ហើយដាក់ក្តាមចូល ឆា ៣-៤ត្រលប់ រួចគ្របទុកចោល

 

២. លាយគ្រឿងការីទាំងអស់ចូលគ្នា ច្របល់ឲ្យសព្វចូលគ្នាល្អ

 

៣. ពេលក្តាមជិតឆ្អិនហើយ ដាក់ម្សៅការីចូល ឆាច្របល់ឲ្យសព្វ រួចចាក់គ្រឿងការីដែលលាយហើយចូល ឆាច្របល់ចូលគ្នា

៤. រួចដាក់ខ្ទឹមបារាំងចូល ឆា ៣-4ត្រលប់ ហើយដាក់ស្លឹកជី ស្លឹកខ្ទឹម ម្ទេសហាវ៉ៃចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្ងិនហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here