វិធីធ្វើក្តាមខ្ទិះឈ្ងុយឆ្ងាញ់មិនធម្មតា

610

+គ្រឿងផ្សំរួមមាន
-ក្តាមស្រែ 7ក្បាល-ខ្ទឹមស-ខ្ទឹមក្រហម-ម្ទេសក្រៀម-ទឹកខ្ទិះដើម កន្លះកូនចានចង្កឹះ
-ទឹកខ្ទិះ 1ចាន-ស្ករត្នោត-ប្រេងឆា+វិធីធ្វើ
-យកម្ទេសក្រៀមត្រាំទឹកក្តៅចោលមួយសន្ទុះ រួចយកមកចិញ្រ្ចាំឲ្យម៉ត់ល្អទុកមួយឡែក
-បន្ទាប់មកចាប់ផ្តើមយកក្តាមស្រែលាងទឹកឲ្យស្អាតល្អ
-យកខ្ទឹមក្រហម និង ខ្ទឹមសមកហាន់ស្តើងៗ-ចាក់ប្រេងឆាចូលខ្ទះ ដាក់ខ្ទឹមស ខ្ទឹមក្រហមលីងជាមួយគ្នា លីងរហូតខ្ទឹមស និង ខ្ទឹមក្រហមទន់
-រួចដាក់ម្ទេសដែលបានចិញ្ច្រាំចូលខ្ទះលីងរំងាស់ជាមួយគ្នា ចោលមួយសន្ទុះ
-ទើបដួសស្ករត្នោតចូល រួចបន្តលីងបញ្ជូលគ្នា-ចាក់ទឹកខ្ទះ 1ចានសំលនោះចូល ខ្លះទុកខ្លះ ហើយច្របល់ឲ្យសព្វចូលគ្នាល្អ
-យកក្តាមស្រែដែលលាងទឹករួចមកដាក់ចូលខ្ទះ
-រួចចាក់ទឹកខ្ទិះដែលនៅសល់នោះចូលឲ្យអស់ រំងាស់ទុកចោលរហូតដល់ឆ្អិនល្អ-ក្រោយពីរំងាស់ឲ្យចូលជាតិ ស្ងួតទឹកខ្ទិះចូលទៅក្នុងសាច់ក្តាមអស់ហើយ ត្រូវចាក់ទឹកខ្ទះដើមចូល
ទាំងអស់ រំងាស់ទុកចោល 2ទៅ3នាទីទៀត ដើម្បីឲ្យចូលជាតិ
-រួចរាល់ហើយអាចដួសដាក់ចានពិសាជាមួយបាយបានហើយ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here