វិធីធ្វើផ្លែបំពេញរាជ្យទឹកត្រីស្ករកាពិ!

284

គ្រឿងផ្សំ៖

– កំពីងរាជ ២-៣ផ្លែធំល្មម

– ទឹក ១ចានគោមល្មម

– អំបិល ១ស្លាបព្រាបាយ

 

– ស្ករត្នោត ២០០ក្រាម

– ទឺកត្រី ៤ស្លាបព្រាបាយ

– កាពិ កន្លះស្លាបព្រាបាយ

– ម្ទេសហុយ ២ស្លាបព្រាកាហ្វេ

 

– ខ្ទឹមក្រហមហាន់ស្តើង បង្គាក្រៀម សណ្តែកដីបុក មួយមុខ កន្លះកូនចានចង្កឹះ

– ម្ទេសហាន់ (តាមចំណង់ចំណូលចិត្ត)

 

វិធីធ្វើ៖

១. ចិតសំបកកំពីងរាជ លាងទឺកឲ្យស្អាត វែកសាច់ឆ្នូត ហើយដាក់ត្រាំទឹកអំបិល ទុកមួយឡែក

 

២. ដាក់ស្ករត្នោត ទឺកត្រី និងកាពិចូលខ្ទះ កូរឲ្យរលាយសព្វចូលគ្នា រួចដាក់ម្ទេសហុយ ម្ទេសហាន់ ខ្ទឹមក្រហម សណ្តែកដី និងបង្គាក្រៀមចូល កូរច្របល់ឲ្យសព្វចូលគ្នា

 

៣. ស្រង់កំពីងរាជដាក់ចាន ហើយស្រោចទឹកត្រីស្ករកាពិចូល ជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here