វិធីធ្វើការ៉េមតែបៃតងជាមួយសណ្តែកក្រហម ឆ្ងាញ់ៗ! (មានវីដេអូវិធីធ្វើ)

336

គ្រឿងផ្សំ៖ ទឹកក្តៅ ៣-៤ស្លាបព្រាបាយ, ម្សៅតែបៃតង ៤ស្លាបព្រាបាយ, ស្ករស ៣ស្លាបព្រាបាយ ឬទឹកឃ្មុំ ក៏បានតាមចំណូលចិត្ត, ទឺកដោះគោខាប់ ៥ស្លាបព្រាបាយ, គ្រីមទឹកដោះគោ (Whipping Cream) ១កូនចានកន្លះ (អាចរកទិញបាន), សណ្តែកក្រហមឆ្អិន កន្លះកូនចាន (ដាក់ក៏បានមិនដាក់ក៏បាន), ពុម្ពការ៉េម និងឈើ។

វីធីធ្វើ៖

១.ដាក់ម្សៅតែបៃតងឆុងជាទឹកក្តៅ កូរចូលគ្នាឲ្យសព្វ រួចដាក់ស្ករស ទឹកដោះគោខាប់ និងម្សៅក្រែមទឹកដោះគោចូលគ្នា កូរចូលគ្នាឲ្យសព្វល្អ

២.រួចយកដាក់ចូលពុម្ពការ៉េម រួចយកដាក់ចូលទូរទឹកកកឲ្យកក់ល្មមប្រហែល ១ម៉ោង

៣.បន្ទាប់មកទៀតយកចេញដាក់ឈើចូល ហើយយកដាក់ចូលទូរទឹកកកឲ្យកក់ប្រហែល ៥ម៉ោង ការ៉េមរឹងហើយជាការស្រេច។ ចំពោះសណ្តែកក្រហមចង់ដាក់មុនពេលដាក់ឈើក៏បាន ឬដាក់ពេលដាក់ឈើក៏បាន ដាក់តាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

នេះជារូបតំណាង គ្រីមទឹកដោះគោ (Whipping Cream) មានច្រើនប្រភេទ អាចរកទិញបាន។

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here