វិធីធ្វើការ៉ុតបំពងស្រួយឆ្ងាញ់! (មានវីដេអូ)

522

គ្រឿងផ្សំ៖

– ការ៉ុត ៣០០ក្រាម ហាន់ ឬឈូសជាសរសៃៗ

– ស្លឹកខ្ទឹមហាន់ល្អិតៗ ៤ស្លាបព្រាបាយ

– ស៊ុត ២គ្រាប់

– ម្សៅបំពង ១កូនចាន

– អំបិល ម្រេច មួយមុខ កន្លះស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. ដាក់ការ៉ុតចូលចាន រួចដាក់ស្លឹកខ្ទឹម អំបិល ម្រេច ម្សៅបំពង គោះស៊ុតដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

 

២. ធ្វើវាជាដុំធម្មតា ឬមូលជាដុំ តាមចំនង់ចំណូលចិត្ត រួចដាក់ចូលខ្ទះបំពង ឲ្យក្រៀមល្មម ហើយស្រង់ចេញ ជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here