វិធីធ្វើការីខៀវសាច់មាន់ ប្លែកឆ្ងាញ់!

128

គ្រឿងផ្សំ៖ សាច់មាន់ ៣៥០ក្រាម ហាន់ស្តើងល្មម, ខ្ទិះដូងដើម ១កូនចានចង្កឹះ និងខ្ទិះចុង ២កូនចានចង្កឺះ, ត្រប់ស្រួយ ៥-៧ផ្លែ ពុះជា៤, ត្រប់ពុតលំញង ៤០ក្រាម,ស្លឹកក្រូចសើច ៣-៤សន្លឹក, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ, ស្លឹកជីរនាងវង និងម្ទេសដៃនាង (ដាក់តាមចំណូលចិត្ត), គ្រឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ, សម្បកក្រូចសើច ១ស្លាបព្រាកាហ្វេ, រំដេងចិញ្រ្ចាំ ១ស្លាបព្រាបាយ, ខ្ទឹមស ១០គ្រាប់, ខ្ទឹមក្រហម ៣ដុំ, កាពិ ១ស្លាបព្រាកាហ្វេ, ម្ទេសខៀវ ១៥គ្រាប់, ម្រេចគ្រាប់លីង ១ស្លាបព្រាកាហ្វេ, គ្រាប់ការីលីង កន្លះស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់)។

វិធីធ្វើ៖
១.ដាំឆ្នាំងឲ្យក្តៅ រួចដាក់ខ្ទិះដើម និងគ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់សាច់មាន់ចូលច្របល់ចូលគ្នាប្រហែល ២-៣នាទី

២.ដាក់ខ្ទិះចុងចូល ទុកឲ្យពុះ រួចដាក់ត្រប់ស្រួយ ទឹកត្រី ស្ករចូល កូរចូលគ្នាឲ្យសព្វ

៣.ដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច ម្ទេសហាន់ចូល កូរចូលគ្នាប្រហែល ២-៣នាទី រួចភ្លក់មើលល្មមតាមចំណងចំណូលចិត្ត អាចថែមអំបិលបន្តិចក៏បាន

៤.ពេលឆ្អិនហើយដាក់ស្លឹកជីនាងវងចូល រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here