វិធីធម្មជាតិព្យាបាលជំងឺ អុតក្តាម ដែលកើតលើសត្វចតុបាត ពិសេសកើតញឹកញាប់លើគោ ក្របី ជ្រូក ឬពពែ

441

វិធីធម្មជាតិព្យាបាលជំងឺ អុតក្តាម ដែលកើតលើសត្វចតុបាត ពិសេសកើតញឹកញាប់លើគោ ក្របី ជ្រូក​ ឬពពែ

។ នេះជាថ្នាំព្យាបាល អុតក្តាមបានយ៉ាងមានប្រសិទ្ធភាពបំផុត!វិធីនេះមានប្រសិទ្ធភាពណាស់!

អុតក្តាម ជាជំងឺឆ្លងសាហាវណាស់ ហើយកើតឡើងលើសត្វគោ ក្របីជាញឹកញាប់ ធ្វើឱ្យកសិករយើងមានការព្រួយបារម្ភ។ វាមានលិចចេញនូវរោគសញ្ញាដូចខាងក្រោម៖

-ហៀទឹកមាត់ដូចស្រាបៀ

-កំដៅឡើងខ្លាំង

-ពងបែកក្នុងមាត់ ភ្នាសស្បែកមាត់ ដោះ ច្រមុះ អណ្តាត ក្រចក​ និងគល់ក្រចកជើង អាចមានដង្កូវកើតឡើងក៏មាន

-រលាកច្រមុះ

 

-ចំពោះកូនគោធ្វើឱ្យស្លាប់

-ចំពោះមេធ្វើឱ្យរលូតកូន សត្វចុះថយផលិតកម្ម។

រូបមន្តបុរាណធម្មជាតិព្យាបាលជំងឺអុតក្តាម៖

រុក្ខជាតិ៖ ​ដើម​កណ្តោល

វិធីធ្វើ និងប្រើប្រាស់៖

-យកសំបក​ដើម​កណ្តោលដាំទឹក

-ចម្រាញ់ទឹកបីយកទឹកមួយ ដាំឱ្យខាប់

-លាបលើដំបៅគោ ជាការស្រេច។

ប្រសិនបើគោនោះធាក់ពិបាកលាប​ អាចកាប់រណ្តៅសមល្មមនឹងគោ រួចលាយចាក់ទឹកសំបកកណ្តោលនោះចូល លាយជាមួយដីដំបូក ហើយដឹកគោឱ្យចូលត្រាំក្នុងនោះ។

អត្ថបទ ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here