វិធីធម្មជាតិព្យាបាលគោមិនស៊ីអាហារ ហៀរសំបោរ និងរឹងខ្លួនឱ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស!

1285

ខាងក្រោមជាវិធីធម្មជាតិព្យាបាលគោអត់ស៊ីអាហារ ហៀរសំបោរ និងរឹងខ្លួនឱ្យជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស បើបងប្អូនកសិករជួបប្រទះបញ្ហានេះសូមសាកល្បង។

ធាតុផ្សំ៖សំបកច្រេស ០.២ គីឡូក្រាម សំបកជ្រោយ ០.២ គីឡូក្រាម វល្លិ៍ប្រេង ០.២ គីឡូក្រាម ដើមឫស្សីព្រៃ ០.២ គីឡូក្រាម ប្រក់ផ្លែ ០.២ គីឡូក្រាម និងស្មៅជើងក្រាស ០.២ គីឡូក្រាម។

វិធីធ្វើ៖
-យកវត្ថុធាតុផ្សំទាំងអស់ទៅលាងទឹកឲ្យស្អាត
-ចាក់ទឹកចូលក្នុងឆ្នាំងឲ្យលិចធាតុផ្សំទាំងអស់ រួចយកទៅដាំទឹកឲ្យពុះ បន្ទាប់មក ទុកវាឲ្យត្រជាក់សំរាប់ឲ្យសត្វផឹក។

វិធីប្រើ៖ ទឹកថ្នាំដែលផ្សំរួច ច្រកឲ្យសត្វផឹក ៣ ម៉ោងម្តង។ ម្តង ១លីត្រ ផឹករយៈពេល ២-៣ ថ្ងៃ ឬរហូតដល់សត្វជាសះស្បើយលែងហៀរសំបោររឹងខ្លួនអាចស៊ីអាហារ បានធម្មតាវិញ ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here