វិធីធម្មជាតិក្នុងការបន្ធូរអាការៈថប់អារម្មណ៍!!

71

​ការ​ថប់​អារម្មណ៍​គឺជា​ផ្នែក​មួយ​នៃ​ជីវិត ព្រោះ​មនុស្ស​យើង​តែងតែ​មាន​អារម្មណ៍​បែប​នេះ​ដោយ​ចៀស​មិន​ផុត​ឡើយ​។ នៅពេល​យើង​មាន​អារម្មណ៍​ថប់​ក្នុង​អារម្មណ៍ មាន​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​អារម្មណ៍​មួយ​នេះ​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​តក់ស្លុត​ជា​ញឹកញាប់ ហើយ​គ្មាន​អ្វី​អាច​ជួយ​បាន​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​សាកល្បង​រឿង​ខាងក្រោម​នេះ​សិន​ដើម្បី​បន្ថយ​អារម្មណ៍​ថប់ៗ​ក្នុង​ទ្រូង​៖

ហាត់ប្រាណ​
​អ្នក​មិន​បាច់​ហ្វឹក​ហាត់ឲ្យដូច​ការលេ​ង​កីឡា​អូឡាំពិក​ឡើយ គឺ​គ្រាន់តែ​ចំណាយ​ពេល​ដើរ ១០​នាទី ក៏​អាច​មាន​ប្រយោជន៍​ដូច​ការ​ហាត់ប្រាណ ៤៥​នាទី​ដែរ​។ អ្នក​នឹង​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​ពីរ​បី​ម៉ោង​ឯណោះ​ដូច​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដែរ​។ បើសិន​ជា​អ្នក​ហាត់ប្រាណ​បាន​រាល់ថ្ងៃ យ៉ាងហោចណាស់ ៣​ដង​ក្នុង​មួយ​សប្តាហ៍ អ្នក​ក៏​មិនសូវមាន​អារម្មណ៍​តក់​ស្លុង​ទៀត​ដែរ​។ ទៅ​ខាងក្រៅ​ផ្ទះ​
​ទោះបីជា​មាន​រុក្ខជាតិ​មួយ​ក្នុង​បន្ទប់ ឬ​រូបភាព​ធម្មជាតិ​ជាច្រើន ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​តានតឹង ខឹង ឬ​ស្ត្រេ​ស​របស់​អ្នក​ធូរស្រាល​មក​វិញ​ដែរ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ដើរចេញ​ទៅ​មើល​ពិភព​ខាងក្រៅ​វិញ​។ អ្នក​នឹង​ទទួលបាន​អារម្មណ៍​ល្អ ហើយ​វា​ក៏​អាច​បន្ថយ​សម្ពាធ​ឈាម ចង្វាក់​បេះដូង សម្ពាធ​សាច់ដុំ និង​ស្ត្រេ​ស​អ័រម៉ូន​ទៀត​។

ការ​ថែ​សួន​
​យក​ល្អ​គួរតែ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ ហើយ​ឲ្យដៃ​ប្រឡាក់​ខ្លះទៅ​។ ការ​ថែ​សួន​ធ្វើឲ្យ​ខួរក្បាល​បញ្ចេញ​សារធាតុ​គីមី​ដើម្បី​សម្រួល​ដល់​អារម្មណ៍ល្អ ហើយ​បន្ថយ​ភាព​ថប់​អារម្មណ៍​ទៀត​។ ជាមួយគ្នានេះដែរ អ្នកនឹង​ទទួល​បាន​ការ​ហាត់ប្រាណ​មួយចំនួន និង​ចំណាយ​ពេលវេលា​ច្រើន​នៅ​ខាងក្រៅ​ផ្ទះ ដែល​វា​សុទ្ធសឹងតែ​ល្អ​សម្រាប់​អ្នក​។ ការ​តាំងសមាធិ
​វិធីសាស្ត្រ​មួយ​នេះ​នឹង​ជួយ​បន្ថយ​ការបារម្ភ​របស់​អ្នក​បាន ប៉ុន្តែ​វា​នឹង​មិន​អាច​បំបាត់​អស់​នោះ​ទេ​។ ការ​តាំងសមាធិ​អាចជួយ​អ្នកបង្កើន​ការ​ផ្ចង់អារម្មណ៍​លើ​ការដកដង្ហើម និង​ជួយ​ឲ្យមាន​អារម្មណ៍​ស្រស់ស្រា​យបាន​។ នៅពេល​ការបារម្ភ​កើតមាន អ្នក​អាច​លុប​បំបាត់​វា​បាន​យ៉ាង​លឿន​។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here