វិធីធម្មជាតិកម្ចាត់ស្រមោចចង្រៃឱ្យអស់ពីផ្ទះ

924

*វិធីទី១

វត្ថុធាតុដើម ៖ ខ្ទឹមស


វិធីធ្វើ
– ដំខ្ទឹមសជាកម្ទេច
– ដាក់ចូលក្នុងទឹក ទុកចោលប្រមាណ២៤ម៉ោង
– រំងាស់ ១៥នាទី


វិធីប្រើប្រាស់
– ចាក់ទឹកនោះចូលទៅក្នុងដបបាញ់
– បាញ់កន្លែងដែលមានស្រមោច។

*វិធីទី២
វិធីកំចាត់ស្រមោចនេះយើងពុំចាំបាច់សម្លាប់វា ឬបាញ់ថ្នាំដែលធ្វើឲ្យប៉ះពាល់សុខភាពយើងឡើយ។

វិធីធ្វើ

-យកសំបកស៊ុតមាន់ទៅអាំង

-កិនឲ្យម៉ដ្ឋ

-លាយជាមួយទឹក

-ទុករយៈពេល​១៥-២០នាទី

វិធីប្រើប្រាស់

-យកទឹកល្បាយនោះ ទៅបាញ់នៅកន្លែងដែលមានស្រមោចនៅ ឬសំបុក នោះវានឹងពាំពងរបស់វាចេញ ហើយវានឹងមិនមករំខានយើងទៀតឡើយ។

សាកល្បងអនុវត្តលោកអ្នកនឹងទទួលបានលទ្ធផលល្អ!

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here