វិធីដោះស្រាយ ធុំក្លិនខ្លួន!

435

– កត្តាអីទៀតធ្វើឲ្យក្លិនខ្លួនកាន់តែយ៉ាប់? ក្រៅពីទាក់ទងនឹងភេទហើយ មានរឿងជាក់លាក់ខ្លះដែលអាចធ្វើឲ្យក្លិនកាន់តែអាក្រក់៖– ធាត់លើសទម្ងន់– ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត– ម្ហូបហឹរ និងភេសជ្ជៈ (ស្រា ខ្ទឹមស និងពពួកគ្រឿងទេសដទៃទៀត)– បញ្ហាសុខភាព អ្នកកើតទឹកនោមផ្អែមជារឿយៗ មានក្លិនដូចផ្លែឈើ ខណៈអ្នកមានជំងឺថ្លើម ឬតម្រងនោម អាចនឹងធុំក្លិន ដូចទឹកអូសាវ៉ែលបោកខោអាវ)។

– វិធីដោះស្រាយក្លិនអាក្រក់៖ក្លិនខ្លួនមានប្រភពចេញពីការបែកញើសលាយឡំនឹងបាក់តេរី។ ហេតុនេះ ការកម្ចាត់បាក់តេរីលើស្បែកមិនល្អ រក្សាក្លៀកឲ្យស្អាត និងស្ងួតតាមធម្មតា ជាគន្លឹះដ៏សំខាន់ដើម្បីដោះស្រាយបញ្ហានេះ។ យើងមានវិធីសាស្ត្រមួយចំនួនគួរពិចារណា និងអនុវត្ត៖

– ងូតទឹកហោចណាស់ម្ដងក្នុងមួយថ្ងៃ៖ ការរក្សាខ្លួនឲ្យស្អាត ជាពិសេសបរិវេណក្រពេញបញ្ចេញញើសច្រើន។ ងូតទឹកជួយយើងឲ្យលាងសម្អាតញើស និងបាក់តេរីបាន។ ជាធម្មតា យើងងូត ២-៣ ដងក្នុងមួយថ្ងៃ។

– ប្រើសាប៊ូប្រឆាំងមេរោគ៖ សាប៊ូប្រឆាំងមេរោគសម្រាប់បង្អាក់បាក់តេរីកុំឲ្យមានសកម្មភាព។ ប្រើជាប្រចាំ រឹតតែល្អ កម្ចាត់បាក់តេរីបានក្នុងប្រសិទ្ធភាពខ្ពស់។

– ប្តូរសម្លៀកបំពាក់ជាប្រចាំ៖ ធ្វើខ្លួនឲ្យស្អាត ជួយយគ្រប់គ្រងក្លិនខ្លួនបានល្អ។ បើយើងមានក្លិនប្រអប់ជើងមិនល្អ កុំភ្លេចផ្លាស់ប្តូរស្រោមជើងឲ្យញឹកញាប់តាមស្ថានភាពជាក់ស្ដែង។ បើស្រោមជើងថ្មី ហើយនៅតែមានក្លិនអាក្រក់ គួរប្រើផលិតផលបំបាត់ក្លិនជាម្សៅដាក់ក្នុងស្បែកជើង ដើម្បីបង្អន់ក្លិន។ ទ្រនាប់បាតស្បែកជើងខាងក្នុង គួរប្តូរឲ្យបានញឹកញាប់។ បើអាច សូមប្រើជើងទទេ។

– ប្រើផលិតផលបំបាត់ក្លិន ឬបំបាត់ការបែកញើស៖ ផលិតផលបំបាត់ការបែកញើស ត្រូវបានបង្កើតរូបមន្តឡើងដោយមានជាតិអាលុយមីញ៉ូមក្លរីត (aluminum chloride)។ ម្យ៉ាងទៀត ផលិតផលបំបាត់ក្លិន បានត្រឹមគ្របបិទបាំងក្លិនលើស្បែក ដោយមិនបានរំខានជ្រៀតជ្រែកដល់ការបែកញើសឡើយ។ គួរប្រើផលិតផលបំបាត់ក្លិន ឬផលិតផលបំបាត់ការបែកញើស ២ ដងក្នុងមួយថ្ងៃ (ប្រើពេលព្រឹក-ល្ងាច)។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here