វិធីដោះស្រាយបញ្ហាភ្នែកក្រហមទាំងអស់គ្នា!!

489

ភ្នែក​ក្រហម បណ្តាលមកពី​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ ត្រូវ​ខ្យល់ ធូលី អាឡែ​ហ្ស៊ី ក្អក មាន​ជំងឺ​ផ្តាសាយ និង​ការឆ្លង​មេរោគ​ជាដើម ហើយ​ពេលខ្លះ​ភ្នែក​ក្រហម ក៏​អាចជា​សញ្ញា​បង្ហាញ​នូវ​អាការៈ​ជំងឺផ្សេងៗ​ផងដែរ​។ បញ្ហា​ភ្នែក​ក្រហម ស្រាលៗ អ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួនឯងបាន ដោយមាន​វិធី​ធម្មជាតិ ជាច្រើន នៅ​ក្នុងនោះ ទឹកដោះគោ និង​ទឹកឃ្មុំ ក៏​ស្ថិតនៅក្នុង​រូ​ម​មន្ត​ធម្មជាតិ​ងាយៗ​ទាំងនោះ សម្រាប់​ដំណោះស្រាយ បញ្ហា​ភ្នែក​ក្រហម​ដែរ​។ 

វិធី​ធ្វើ​និង​ប្រើ ៖ យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ទឹកដោះគោ​មួយ​ស្លាបព្រា​បាយ មក​ច្របល់​ចូលគ្នា​ឲ្យ​សព្វ ហើយ​យកមក​បិទ​លើ​ភ្នែក​របស់​អ្នក រក្សាទុក​៣០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ​ម្តង រៀងរាល់ថ្ងៃ​។ ទឹកដោះគោ​និង​ទឹកឃ្មុំ មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក ដែល​អាច​បង្កើនល្បឿន នៃ​ការព្យាបាល​ភ្នែក​របស់​អ្នក​។​

ក្រៅពីនេះ អ្នក​អាច​យក​ចំណិត​ត្រសក់ បិទ​លើ​ភ្នែក​ទុកចោល​៣០​នាទី រៀងរាល់ថ្ងៃ ហើយ​មួយថ្ងៃ​ធ្វើ​ពីរដង​។ ស្អំ​ទឹកកក​ក៏​អាចជួយ​បានដែរ ដោយ​យក​ដុំ​ទឹកកក​តូចៗ​រុំ​ក្នុង​ក្រណាត់ យក​វា​មក​ស្អំ​លើ​ភ្នែក​១​នាទី​ដកចេញ​ម្តង រក្សាទុក​គម្លាត​៥​នាទី ចាំ​ធ្វើ​ម្តងទៀត ឲ្យបាន​២​ទៅ​៣​ដង​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here