វិធីដាំស្លឹកខ្ទឹមក្នុងជ័រដាក់ពងទា(មានវីដេអូ)

190

ខ្ទឹម គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ដោយឡែកស្លឹកខ្ទឹមវិញ ប្រជាជនខ្មែរនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារផ្សេងៗឲ្យមានសោភណភាពគួរជាទីគយគន់។+សម្ភារត្រូវមាន
– ខ្ទឹមបកសំបក និង ចិតក្បាលបន្តិច (សឫក្រហម)- ថាសដាក់ពងទា៤ (ផ្លានពងទា)- ដី- ទឹក+វិធីធ្វើ
-ដាក់ថាសពងទាត្រួតលើគ្នា យកដីរោយលើថាសពងទានោះ រួចចាក់ទឹកឱ្យជោគដីនោះ ។
-យកខ្ទឹមកប់ក្នុងដី ស្រោចទឹករៀងរាល់ថ្ងៃរហូតមួយអាទិត្យស្លឹកខ្ទឹមក៏ចាប់ផ្តើមដុះ ។ស្លឹកខ្ទឹមដែលបានមកគឺមានសុវត្ថិភាពខ្ពស់ព្រោះយើងបានដាំវាដោយផ្ទាល់និង មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ងាយស្រួលមិនចាំបាច់ចំណាយពេលវេលានិងថវិកាទៅទិញនៅផ្សារ  ៕
សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here