វិធីដាំស្ពៃក្តោបក្នុងបាវស៊ីម៉ង់ត៍ 🍀🍀🍀

619

វិធីងាយៗសម្រាប់បងប្អូនចង់បានបន្លែធម្មជាតិហូបតាមផ្ទះ
ជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
* វិធីធ្វើ៖
– ជាដំបូងយើងត្រូវបណ្តុះកូនពូជសម្រាប់ដាំជាមុនសិន
– យកបាវស៊ីម៉ង់ត៍ដែលប្រើរួចទៅលាងជម្រះជាតិស៊ីម៉ង់ត៍
អោយអស់ដើម្បីកុំឲ្យប៉ះពាល់ដល់បន្លែ


– យកដីស្រែស្រទាប់លើ ដីបាតត្រពាំង ឬបឹង លាយជាលាមកគោស្ងួត និងកំទេចស្លឹកឈើងាប់ កំប្លោកស្ងួតហើយដាក់ក្នុងបាវស៊ីម៉ង់ត៍

-រួចយកកូនស្ពៃមកដាំជាការរួចរាល់ ហើយតែកុំភ្លេចយកចំបើងគ្របគល់វាផង
– ការស្រោចទឹកត្រូវស្រោចពេលព្រលឹម
– ត្រូវការពារមាន់ ទា និងបក្សីផ្សេងៗកុំអោយចឹកបំផ្លាញបន្លែ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព: បណ្ណាល័យកសិកម្ម

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here