វិធីដាំសាលាដក្នុងដបជ័រដោយមិនចាំបាច់ប្រើប្រាស់ដី !!

255

+សម្ភារត្រូវមាន
-គ្រាប់ពូជដំណាំ(សាលាដឬដំណាំផ្សេងក៏បាន)

-ដបទឹកសុទ្ធចាស់ៗ

-កាំបិតកាត់អេប៉ុង

-អេប៉ុងសម្រាប់ដាំបន្លែ (អេប៉ុងដែលមានចោះរន្ធនៅកណ្តាល)

+វិធីធ្វើ

-យកគ្រាប់ពូជដែល អ្នកចង់ដាំមកដាក់នៅក្នុងអេប៉ុង ដែលអ្នកបានចោះរន្ធវា
-មុនដាំគួរយកគ្រាប់ទៅត្រាំទឹក ទុកចោលប្រមាណជា២ទៅ៣ម៉ោងសិន ដើម្បីឱ្យវាងាយដុះលូតលាស់ល្អ

-យកអេប៉ុងដែលដាក់គ្រាប់ពូជបន្លែចូលរួចហើយយកទៅដាក់ចូលក្នុងដបដែលបានកាត់រូចហើយដាក់អេប៉ុងគ្រាប់ពូជលើមាត់ដបបញ្ឈរឡើងលើ ឯផ្នែកខាងក្រោមឱ្យប៉ះនឹងទឹកដែលនៅក្នុងដប

-រង់ចាំឱ្យវាដុះ រយៈពេល៣ថ្ងៃសឹមដាក់ជីAB(ក្នុងសមាមាត្រ 5cc ដោយប្រើទឹក1លីត្រ)(ជីABបងប្អូនអាចទៅទិញនៅកន្លែងលក់គ្រាប់ពូជ)


-ឃ្លាំមើលចាំបន្ថែមទឹកជីឱ្យបន្លែជានិច្ច និងបន្ថែមទឹកដែលនៅក្នុងកុំឱ្យរីងផុតឫសបន្លែឱ្យសោះ គឺឱ្យសមល្មម មានសភាពល្អប្រសើររហូតដល់វាធំល្មមអាចយកទៅបរិភោគបាន៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here