វិធីដាំសណ្តែកសៀង និងការប្រើប្រាស់ជី !!

43

ដំណាំសណ្តែកសៀង ជាដំណាំមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិ ព្រោះវាអាចជំនួសសាច់បាន។ ម្សៅ សណ្តែកសៀងចំនួន១គក្រ មានគុណភាពស្មើនឹងសាច់ ១គក្រ។ ម៉្យាងទៀតសណ្តែកសៀងមានជាតិប្រូតេអ៊ីន រហូតដល់៣៦%។ កន្លងមកនៅស្រុកចំការលើ ក្នុងខេត្តកំពង់ចាម គេនិយមដាំសណ្តែកសៀងយ៉ាងច្រើន។ ដូច្នេះ ដីដែលបានដាំដំណាំផ្សេងៗ យ៉ាងយូរយារ វាអាចខ្សោះជីជាតិ ទាមទារឱ្យយើងបាចជីបន្ថែម។

សង្ខេបបច្ចេកទេសដាំសណ្តែកសៀង

ការរៀបចំដីៈត្រូវសំអាតស្មៅឱ្យអស់ រួចទើបចាប់ផ្តើមកាប់ ឬភ្ជួរត្រឡប់ដីឱ្យបានជម្រៅយ៉ាងតិច ៣០ស.ម។ ក្រោយ មកត្រូវរាស់ដីឱ្យបាន ២ ទៅ ៣ដង រួចទើបពង្រាបផ្ទៃដីឱ្យស្មើ ហើយហាលដីឱ្យស្ងួត។

រដូវដាំដុះ រដូវភ្លៀង គឺចាប់ផ្តើមដាំនៅរវាងខែឧសភា-កក្កដា(ដើមរដូវភ្លៀង) នឹងប្រមូលផលនៅរវាងខែកញ្ញា។ ដាំនៅខែកញ្ញា(ចុងខែភ្លៀង) នឹងប្រមូលផលនៅខែធ្នូ-មករា។

ការដាំៈ-ដាំតាមរបៀបពង្រោះ៖ ត្រូវប្រើគ្រាប់ពូជច្រើន ប្រមាណពី ៥០ ទៅ ៦០គក្រ ក្នុង១ហិកតា។

-ដាំតាមវិធីពង្រាយតាមជួរៈ ចម្ងាយពីជួរនិមួយៗប្រវែង ៥០ស.ម និងពីដើមមួយទៅដើមមួយប្រវែង ៧ស.ម ដោយ ប្រើប្រាស់គ្រាប់ពូជប្រមាណ ៣០គក្រ ក្នុង១ហិកតា។

-ដាំតាមរណ្តៅៈ ចម្ងាយពីជួរមួយទៅជួរមួយ ៥០ស.ម ហើយពីរណ្តៅមួយទៅរណ្តៅមួយ ២៥ស.ម ហើយដាក់ដាំក្នុង មួយរណ្តៅចំនួន ៣ទៅ១០គ្រាប់ ដោយប្រើពូជប្រមាណ ៣០គក្រ ក្នុង១ហិកតា។

ការប្រើប្រាស់ជីៈការប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី ត្រូវប្រើដូចខាងក្រោម ៖

ដាក់ជីទ្រាប់បាតចំនួន ១០០គក្រ លាយជាមួយ ជីអ៊ុយរ៉េ ចំនូន៥០គ.ក្រ ក្នុង១ហិកតាដាក់នៅក្នុងដីដែលភ្ជួរដាស់ហើយ រួចរាស់លុបមុនដាំ១ថ្ងៃ។

ដាក់បំប៉នៈ ត្រូវដាក់ចំនួន ១០០គក្រ  ក្នុង១ហិកតា ដាក់នៅពេលដែលដើមសណ្តែក សៀងមានអាយុប្រមាណ ២៥ ទៅ ៣០ ថៃ្ងក្រោយពេលដុះ ដោយបាចនៅចន្លោះជួរ ហើយជ្រំលុប។

កំណត់ចំណាំៈ សព្វថ្ងៃនេះ សណ្តែកសៀងកំពុងត្រូវបានគេកែច្នៃ ឱ្យទៅជាអាហារដែលមនុស្សអាចទទួលទានបានយ៉ាងឆ្ងាញ់ ព្រោះវាអាចជំនួសសាច់បាន។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here