វិធីដាំសណ្តែកកួរដោយមិនដាក់នឹងដីផ្ទាល់ ដោយប្រើផើងឬធុងជ័រជំនួស ឆាប់បានផលនិងងាយថែទាំ..!!

310

ដំណាំ​សណ្តែកទ្រើង ឬ​សណ្តែកកួរ ជា​បន្លែ​ដែល​កសិករ​និយម​ចូលចិត្ត​ដាំ​ដុះ និង​បរិភោគ ពិសេស​វា​ជា​ដំណាំ ដែល​ងាយស្រួល​ក្នុង​ការដាំដុះ និង​អាច​ដាំ​បាន​គ្រប់​រដូវ​កាល ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ក្នុង​ការរៀបចំ​ដាំ​ដុះ សណ្តែក​ទ្រើង ឬ​សណ្តែកកួរ​នៅក្នុង​ផើង​ងាយៗ​

+មុន​ដាំ​ដុះ​៖ត្រូវ​រក​ដី​ដែល​មាន​ជីជាតិផុស​ល្អបើ​ដី​ធម្មតាត្រូវ​បំបែក​លាយ​ជាមួយ​កម្ទេច​ស្លឹក​ឈើ រួច​ហាល​ដី​ចោល​រយៈពេល​១​សប្តាហ៍ (​ត្រូវ​ចាំ​ថា ដី​ដាំ​ដំណាំ ត្រូវតែ​ជា​ដី​ផុស​ជានិច្ច​)
ត្រូវ​រៀបចំ​រក​ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម ដែល​អាច​ឱ្យ​ដំណាំ​សណ្តែក​អាច​ចុះ​ឫស​បានល្អ ។​
រៀបចំ​កំណាត់​ឫស្សី ដើម្បី​ធ្វើ​ជា​រង ឱ្យ​សណ្តែក​អាច​វា​តោង​ឡើង​បាន​
គ្រាប់ពូជ​សណ្តែកកួរ ដែល​មាន​ទំហំ​ធំ ថ្លោស​ល្អ និង​មាន​សុខភាព​ល្អ ឬ​យើង​អាច​រក​ទិញ​បាន​ពូជ​នៅ​ផ្សារ​កសិកម្ម​តែម្តង​

+ការរៀបចំ​ដាំ​ដុះ៖ចាក់​ដី​ដែល​មាន​ជីជាតិ លាយ​ល្បាយ​ជីកំប៉ុស្ត ចូល​ផើង​ដំណាំ​ឱ្យ​ពេញ​ល្មម​
ស្រោច​ទឹក​ឱ្យ​ជោគ​និងយក​គ្រាប់ពូជ​មក​ដាក់​ដាំ​ក្នុង​រណ្តៅ​ដី​ក្នុង​ផើងមួយ​គុម្ព​ពី​២ទៅ៣​គ្រាប់ពូជនិង​ដាក់​ចន្លោះ​គុម្ព​ពី៣០ទៅ៤០សង់ទីម៉ែត្រ បន្ទាប់​មក​រោយ​ដី​ពីលើ​ស្តើងៗ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​
ត្រូវ​រក្សា​ដី​ឱ្យ​នៅ​មាន​សំណើម​ជា​ដរាប បើកាលណា​ដី​ស្ងួត នឹង​ធ្វើ​ឱ្យ​កូន​សណ្តែក​ពិបាក​លូតលាស់​


នៅ​ពេល​កូន​សណ្តែក​ចាប់ផ្តើម​ដុះ​លូតលាស់ ត្រូវ​ពិនិត្យមើល​លើ​កូន​ដំណាំដោយ​ដក​យក​កូន​សណ្តែក​ណា​ដែល​ពុំ​សូវ​មាន​សុខភាព​ល្អ​ចេញរក្សា​ទុក​តែ​សណ្តែក​ដែល​ធំ​ថ្លោស​ល្អ​
យក​កំណាត់​ឫស្សី ប្រវែង ២​ម៉ែត្រ ទៅ ២,៥​ម៉ែត្រ ដោត​ឈម​ទល់មុខ​គ្នា នៅ​នឹង​ដី​ផ្ទាល់​ពី​លើ​ផើង​ដំណាំ នៅ​ពេល​កូន​សណ្តែក​មាន​ស្លឹក៤ទៅ៥​សន្លឹកនិង​មាន​កម្ពស់១៥ទៅ២០សង់ទីម៉ែត្រ 


រក្សាទុក​ផើង​ដំណាំនៅក្នុង​ទីតាំង​ដែល​ត្រូវ​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់(​កាលណាកូន​សណ្តែក​អាច​ស្រូប​យក​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់នោះ​នឹង​ធ្វើឱ្យ​សណ្តែក​រឹងមាំ​)
ក្រោយ​ពេល​ដាំ​បាន២០ទៅ ២៥ថ្ងៃត្រូវ​រុំ​វា​ឱ្យ​ជាប់​នឹង​កំណាត់​ឫស្សី​នោះ​

+ការថែទាំ៖ស្រោច​ទឹក​ជាប្រចាំរៀងរាល់​ព្រឹក(​បើ​ស្រោច​នៅពេល​ថ្ងៃត្រង់ល្ងាច ឬ​យប់អាច​នឹង​ធ្វើឱ្យ​ដំណាំ​រលួយ​ដើម​)
ត្រូវ​រក្សា​សំណើម​ដី​ជា​និច្ច កាលណា​ដី​ស្ងួត នឹង​ធ្វើឱ្យ​អន់​ដើម
ឧស្សាហ៍​ដាក់​ជីកំប៉ុស្ត​នៅតាម​គល់​ដំណាំ ហើយ​ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោគ​
ឧស្សាហ៍​ជំ​រះ​ស្មៅ​ឱ្យបាន​ស្អាត ទោះបីជា​គ្រប​គល់​ដំណាំ​ដោយ​ចំបើង​ក្តី ដើម្បី​បំផ្លាញ​ទី​ជម្រក​របស់​សត្វ​ចង្រៃ​

+ការប្រមូល​ផល៖
យើង​អាច​ប្រមូល​ផល​បាន នៅពេល​សណ្តែក​មាន​អាយុ ៣០​ថ្ងៃ​ឡើង​ទៅ (​អាស្រ័យ​ទៅតាម​ពូជ​សណ្តែក​)
សណ្តែក​កួរ អាច​ផ្តល់​ផល​បាន​ពី១៥ទៅ១៨​ដងក្នុង​មួយ​រដូវ​ដាំ​ដុះ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here