វិធីដាំម្រះដែលទទួលបានជោគជ័យរបស់កសិករយើង !

187

ដើម្បីដាំដុះដំណាំម្រះទទួលបានជោគជ័យសូមចែករំលែកពីបច្ចេកទេសដាំម្រះរបស់កសិករម្នាក់ដែលគាត់ទទួលបានជោគជ័យ តាមដំណាក់កាលខាងក្រោមដូចតទៅ៖
+ការលើករង
-រងម្រះត្រូវមានទទឹងរង១មនឹងកំពស់រង ៣០ស.ម (រដូវវស្សា ៤០ស.ម)។


-ប្រើជីទ្រាប់បាត ២០-២០-១៥ ចំនួន ៤០ក្រាម លាយជាមួយលាមកសត្វ ឬកំប៉ុស្ត៣គីឡូក្រាម។ជ្រុំអោយសព្វទៅក្នុងរងមុនពេលដាំ ។-គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ។
-បោះបង្គោលទ្រើង និងចងសំណាញ់ទ្រើងអោយហើយមុនពេលយកកូនមកដាំ ។


+ការធ្វើដីបណ្តុះកូន
-ធ្យូងអង្កាម (ត្រាំទឹកចំនួន ២យប់,ដាក់វាអោយស្រស់ទឹក)ចំនួន៣ធុងស្ពេត្រូ។
-លាមកគោម៉ដ្ឋចំនួន ២ធុង ស្ពេត្រូ។
-ដីមានជីជាតិ ឬដីតំបូកម៉ដ្ឋ ចំនួន ១ធុងស្ពេត្រូ។


ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីង ឬក៏ចំហ៊ុយក្នុងរយៈពេល ១៥នាទី
-មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ។
-បន្ទាប់ពីលីង/ចំហ៊ុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់។
+ការបណ្តុះកូន
-ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវដើម្បីការពារកូនដំណាំពីពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់ ។


-ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ(មិនត្រូវសង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ)
-យកគ្រាប់ម្រះដែលបានផ្អាបរយៈពេល ២យប់យកមកបណ្តុះ។
-ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ។
-ជំម្រៅពីរដងនៃទទឹងគ្រាប់។
-បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិចដើម្បីអោយដី និងគ្រាប់ស្អិតជាប់គ្នា។
-យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន។
-ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅដាំបាន។


+ការពង្រឹងកូន
-កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី៩ទៅ១២ថ្ងៃ
-ត្រូវពង្រឹងកូនម្រះរយៈពេល ៤ ទៅ ៥ថ្ងៃ មុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ)។
-មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ(Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់។


+ការដាំកូន
-ដាំកូនម្រះនៅពេលរសៀល។
-របៀដកកូនម្រះចេញពីថាសបណ្តុះ គឺយកម្រាមរុញបាតថាសឡើងលើហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗដើម្បីកុំអោយដាច់ឬសកូនម្រះ។
-ត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា។


+ការដាក់ជី
-រងគ្របប្លាស្ទិច ឬគ្របចំបើង ត្រូវយកឈើបុករណ្តៅសងខាងគុម្ពទើបដាក់ជី។
-ដាំកូនម្រះបានរយៈពេល១សប្តាហ៍ត្រូវដាក់ជីចំងាយ ១០ស.ម ពីគល់ដំណាំ។
-ដាំកូនម្រះបានរយៈពេល ២សប្តាហ៍ត្រូវដាក់ជីចំងាយ ១៨ស.ម ទៅ ២៥ស.មពីគល់ដំណាំ។
-ដាំកូនម្រះបានរយៈពេល ៦សប្តាហ៍ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ ។
-ដាក់ជីរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តង អាស្រ័យទៅតាមប្រភេទដី (ដីខ្សាច់ដាក់ជីញឹកញាប់ តែតិចជាងដីល្បាយច្រើនជាងខ្សាច់)។ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។


+ការស្រោចទឹក
-ស្រោចទឹកពេលព្រឹក និងអោយបានទៀងទាត់។
-មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើអោយរលួយគល់ដំណាំ។
-ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក, ការបញ្ចួលតាមពោះរង។ល។


+ ការថែទាំ
-ជំងឺទំលឿងស្លឹ មានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជាពណ៌ត្នោត។
– ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាមច្រើននៅលើស្លឹក ល។ល (ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb,។ល។)


-ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះ រួចក្លាយជាដង្កូវដែលធ្វើអោយរលួយ ។ (ប្រើនុយអន្ទាក់ ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល)
-ចៃ កើតឡើងញឹកញាប់នៅខាងក្រោមស្លឹក ( ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)


+ការប្រមូលផល
-ទំហំតម្រូវទៅតាមទីផ្សារ
-បេះនៅពេលព្រឹេក ដោយប្រើកន្ត្រៃកាត់ទង់
-ធ្វើចំណាត់ថ្នាក់ ។ល។

 

ប្រភពៈ Sambath Tem

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here