វិធីដាំបន្លែក្នុងដបប្លាស្ទិច ដោយមិនត្រូវការដី

928

បច្ចេកទេសដាំងាយៗសម្រាប់គ្រួសារ មិនខ្លាចប៉ះបន្លែគីមី
ជួយចែករំលែកបន្តជាចំណេះដឹងផង

-វត្ថុត្រូវមានដូចជា ដបប្លាស្ទិចផ្សេងៗ អេប៉ុង ក្រដាស ឬក្រណាត់ដែលយើងចោល និងទឹកជីសម្រាប់ដាំ
-វិធីកាត់ដប និងដាក់គ្រាប់ពូជយើងអាចស្វែងយល់តាមរូបភាពនីមួយៗបាន

 

-ដាក់ទឹកលៃយ៉ាងណាដល់ត្រឹមផ្ទៃអេប៉ុងដែលដាក់ដាំគ្រាប់ពូជ

ចំពោះការលាយទឹកជី៖
-យើងអាចយកលាមកគោ ឬលាមកប្រចៀវម៉ដ្ឋ ហាលស្ងួតឲ្យងាប់មេរោគ

– យក១ក្តាបដៃ លាយជាមួយទឹកស្អាត៥លីត្រ រួចយកវាទៅហាលថ្ងៃចំនួន៣ថ្ងៃទើបយកមកប្រើបាន។
-ពេលដាក់ដាំរួចត្រូវយកក្រដាស ឬក្រណាត់មករុំជំវិញដើម្បីការពារផ្នែកទឹកជី និងឬសរបស់វាពីកំដៅ និងពន្លឺថ្ងៃ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here