វិធីដាំដំណាំខ្ជាយ និងគុណប្រយោជន៏

493

+គុណប្រយោជន៏
-បើយើងពុំបានដឹងចាស់ពីអត្ថប្រយោជន៍របស់ខ្ជាយទេ យើង ប្រហែល​ជាគិតថា ខ្ជាយមានប្រយោជន៍ត្រឹមតែស្លប្រហើរស្លនំ បញ្ចុកឬអន្លក់ជ្រលក់ប្រហុកប៉ុណ្ណោះ
-តែការពិតខ្ជាយមានប្រយោជន៍ផ្នែក សុខភាពខ្លាំងណាស់ រហូត ត្រូវបានគេប្រដូចទៅនឹងមើមយិនស៊ិនទៀតផង

-ជាពិសេសខ្ជាយ គឺជាឧសថមួយជួយដល់ជំងឺក្រលៀន និងជំងឺជាច្រើនទៀត

-យើងដឹងហើយថា នៅពេលមានជំងឺក្រលៀនឬតម្រងនោម នឹង បណ្តាលឲ្យកើតមានអាការផ្សេងៗទៀតដូចជា ឈឺក្បាល ប្រកាំង ឈឺឆ្អឹង ស្ងួតបំពង់កក្តៅក្នុង និងអ្វីដែលគួរឲ្យខ្លាចនោះ គឺធ្វើឲ្យមនុស្សយើងឆាប់ចាស់

-ពេលនេះយើងសូមនាំមកនូវមេនុយភេសជ្ជៈទឹកខ្ជាយសម្រាប់ប៉ូវ ក្រលៀន និងទប់ស្កាត់ជំងឺមួយចំនួនទៀត
*គ្រឿងផ្សំ*

-ខ្ជាយលាងទឹកឲ្យស្អាត កិនឲ្យល្អិត ដាក់លាយទឹកស្អាត
ពីរកែវត្រងយកកែទឹកទៅដាក់លាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ

*គុណសម្បត្តិ*
– ជួយប៉ូវឆ្អឹង ព្រោះសម្បូរកាល់ស្យូម
– ប៉ូវខួរក្បាល ព្រោះធ្វើឲ្យឈាមហូរទៅផ្គត់ផ្គង់ខួរក្បាលច្រើន
-សម្រួលតុល្យភាពអ័រម៉ូន
– សម្រួលតុល្យភាពសម្ពាធឈាម
– ព្យាបាលជំងឺក្រលៀន ជួយឲ្យក្រលៀនធ្វើការល្អ
– ការពារជំងឺរលាកបំពង់ក ឬកើតពិសនៅក្រពេញទីរ៉ូរីតប៉ូវស្បូន
– ការពារសក់ស្កូវ សក់ជ្រុះ
– ការពារកុំឲ្យក្រពេញប្រូស្តាតរីកធំ
– កែបញ្ហក្លនលូន ។

++វីធីដាំដំណាំខ្ជាយ

-ដំណាំ​ខ្ជាយ ត្រូវ​ដាំ​ក្រោយពេល​ស្ទូង​រួច ហើយ​វា​ក៏​ជា​ប្រភេទ​ដំណាំ​ងាយ​ដាំ ងាយ​ថែទាំ ហើយ​រហ័ស​ប្រមូល​ផល

-មុន​ដាំ​ខ្ជាយ ត្រូវ​រើស​រក​កន្លែង​ដី​ស្ងួត កុំ​ឲ្យ​ដក់​ទឹក​ឬ​ជាំ​ទឹក ត្រូវ​លើក ជា​រង​សម្រាប់​ដាំ

-ដី​ត្រូវ​ភ្ជួរ ឬ​កាប់​ដី ឲ្យ​បាន​ជម្រៅ ចាប់ពី​២​ទៅ​៣​តឹក រួច​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ពង្រាប​ដី​ឲ្យ មាន​ខ្យល់​ចេញចូល ឬ​ហៅថា​ដី​ធូរ ដើម្បី​ឲ្យ​ដើម បែក​ច្រើន ហើយ​ក្នុង​ដើម​នីមួយៗ នឹង​ផ្ដល់​មើម​ច្រើន​

-ត្រូវ​លើក​ជា​រង ឲ្យ​បាន​កម្ពស់​៣​តឹក កាយ​យក​ក្បាល​រង ទទឹង​១​ម៉ែត្រ បណ្ដោយ តាម​ទំហំ​ដី ដែល​អាច​ដាំ​បាន

-ប្រសិនបើ​ចង់ ទុក​ឲ្យ​វា​ផ្ដល់​ផល​បាន​យូរ​ខែ ត្រូវ​យក​មើម​ដែល​ចាស់ ទៅ​បណ្ដុះ រួច​ដក​យក​កូន​ទៅ​ដាំ

-លោក​ថា ដាំ​ខ្ជាយ ការ​ដាំ​កូន ត្រូវ​ទុក​គម្លាត ពី​ដើម​មួយ​ទៅ​មួយ ចម្ងាយ​៣​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ព​ច្រើន ហើយ​វា​នឹង​ផ្ដល់​មើម​ក៏​ច្រើន​ដែរ តាម​ដើម​នីមួយៗ

-ការថែទាំ​ដំណាំ​ខ្ជាយ ចាំ​បាច់​ត្រូវ​ថែម​ជី នៅ​ពេល​ដាំ​វា បាន​២​ទៅ​៣​ខែ ជា​ពេល វា​កំពុង​បែក​គុម្ព និង​ជា​ពេល​ដែល​វា​នឹង បែក​មើម​ច្រើន

-ការ​ថែទាំ​បោច​ស្មៅ និង​ជ្រំដី ហើយ​ពូន​គល់​វា ដើម្បី​ឲ្យ​ដី​ធូរ ជា​ការ​ថែទាំ​ដែល​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​ចបជីក រុក​ទៅ​ប៉ះ​គល់ ក្រោម​ស្លឹក ព្រោះ​វា​ជា​ដំណាំ​មើម

-ការថែទាំ​មួយទៀត កុំ​ឲ្យ​ជ្រូក ឈ្មុស​រង និង គោ​ស៊ី​ស្លឹក​វា

-ខ្ជាយ​ជា​មើម ដែល​សត្វល្អិត​មិន​យាយី​ទេ វា​ក៏​ជា​វត្ថុធាតុដើម​មួយ​ប្រភេទ​សម្រាប់​ផ្សំ​ថ្នាំ​បំពុល សត្វល្អិត ដូច​ស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូល​ពេជ្រ ជាដើម​ដែរ ដែល​សត្វ​ល្អិត មិន​អាច​បំផ្លាញ​វា​ឡើយ

-ចំពោះ​ការ​ប្រមូល​ផល​ខ្ជាយ គេ​សំគាល់ នៅ​ពេល​ស្លឹក​វា​ទុំ ហើយ​ស្វិត គឺ​មើម​ខ្ជាយ​វា​ចាស់ គេ​អាច​ប្រមូល​ផល​វា​ទុក​បាន

-ឯកសារ​ស្ដីពី​ដំណាំ​កសិកម្ម​ឲ្យ​ដឹង​ថា ខ្ជាយ​ដុះ​លូតលាស់​បាន​ប្រសើរ ក្នុង​កម្រិត​ទឹកភ្លៀង កម្ពស់​ពី​មួយ​ពាន់ ទៅ​មួយ​ពាន់ ប្រាំ​រយ​មី​លី​ម៉ែត្រ

-ប៉ុន្តែ​ដំណាំ​ខ្ជាយ​ត្រូវការ​ពន្លឺ​ថ្ងៃ​ខ្លី ដើម្បី​ឲ្យ​មើម​ខ្ជាយ វា​រីក​ធំធាត់ និង​ផ្ដល់​ទម្ងន់​ធ្ងន់

-ទិន្នផល​មើម​អាច​ទាប នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ ចាំង​មក​លើ​រង មាន​រយៈពេល​យូរ​ពេក គឺ​លើស​១២​ម៉ោង​ក្នុង​មួយថ្ងៃ

-ឯកសារ​ដដែល​បញ្ជាក់​ថា ដំណាំ​មើម​ភាគច្រើន មិនសូវ​រើស​ដី​ទេ ប៉ុន្តែ​ដី​អាច​ដាំ​បាន​ល្អ​ជាងគេ គឺ​ដីល្បាយខ្សាច់ ជា​ដី​ធូរ ហើយ​ស្រោះ​ទឹក និង​មាន​ជីរ​ជាតិ

-បើ​ដាំ​នៅ​តំបន់​ដីឥដ្ឋ ដំណាំ​មើម ពុំ​សូវ​ឲ្យ​ផល​ខ្ពស់​ទេ ព្រោះ​ដី​ដាំ​នោះ វា​ណែន​ពេក មើម មិន​អាច​រីក​ធំ​បាន​ដូច​ដី​ធូរ ឬ​ដីខ្សាច់​ឡើយ

-មើម​ខ្ជាយ​អាច​ជីក​យក​ទៅ​បរិភោគ​បាន ចាប់​តាំង​ពី​មើម​វា​នៅ​ខ្ចី រហូតដល់ មើម​វា​ចាស់

-មើម​ខ្ជាយ​នេះ បើ​គេ​មិន​ចង់​ប្រមូល​វា​ពី​ដី​ទេ គេ​អាច​កប់​វា​នៅ​ក្នុង​ដី​នេះ បាន​រយៈពេល ១​ឆ្នាំ​ក៏​វា​មិន​ខូច​ដែរ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ កសិកម្មដំណាំម្រុំ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here