វិធីដាំដើមដំឡូងបារាំង

847

ដំឡូងបារាំង ជាអាហារមួយប្រភេទដែលសម្បូរណ៍ទៅដោយសារធាតុវីតាមីន និងអាចយកមកធ្វើជាបន្លែ និងអាហារដ៏ឆ្ងាញ់ពិសា។

ខាងក្រោមនេះជាវិធី មួយចំនួន សំរាប់ដំឡូងបារាំង៖

១/ បណ្តុះគ្រាប់ពូជដំឡូងបារំាង រក្សាទុកវាឱ្យនៅឃ្លាតពីគ្នា នៅកន្លែង ដែលមានកំដៅថ្ងៃគ្រប់គ្រាន់។

២/ ជ្រួយដី និងដាក់ជី នៅលើស្រទាប់ដីខាងលើ បន្ទាប់ពូនដីឡើងឱ្យខ្ពស់បន្តិច  ៨សង់ទីម៉ែត្រ ធ្វើជាជួរ ហើយជួរ និមួយៗ ត្រូវឃ្លាតពីគ្នា ពី ២៥ ទៅ ៣៥   សង់ទីម៉ែត្រ។​ បន្ទាប់មក ត្រូវប្រមូល កំទេចដំដី និង ស្មៅ ចេញ ឱ្យបានស្អាត។

 

៣/ ដាំដើមដំឡូងបារំាងលើដី  ១ដើមៗ   ឱ្យមានចំងាយឆ្ងាយពីគ្នា   ចំនួន  ៣០សង់ទីម៉ែត្រ។

៤/ ស្រោចទឹកឱ្យបានទៀងទាត់ ហើយរង់ចាំដំឡូងបារាំងដុះចេញមក

៥/ ពេល ដំឡូងបារំាង ដុះចេញមក បានកំពស់ប្រហែល ៥ ទៅ ១០ សង់ទីម៉ែត្រ ត្រូវជ្រួយដី និងដាក់ជីបន្ថែមដើម្បីឱ្យឆាប់ រីកលូតលាស់បានល្អ។

៦/ ចុងក្រោយ នៅពេលដើមដំឡូងបារំាង រីកបែកស្លឹកល្អហើយត្រូវរងចាំ រហូតដល់ ឬសរបស់វាប្រែពណ៌ទៅជាពណ៌លឿង។ មានន័យថា អ្នកអាច ដកយកមើមរបស់វា មកបានហើយ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here