វិធីដាំជីមហោ ឬជីពងទាកូន

44

+ការរៀបចំដីដាំ
-ក្នុងការរៀបចំដីដាំគាត់បានភ្ជួរចំនួន២សា លើកទី១ ភ្ជួរហាលដីចោលរយៈពេលមួយអាទិត្យ ទើបភ្ជួរ​លើក​ទី២
-បន្ទាប់មកលើកជារងដែលមានបណ្តោយ ១០ម៉ែត្រ និងទទឹងរង ១,៥ម៉ែត្រ និងចន្លោះពីរង​មួយ​ទៅ​មួយ៤​ទៅ​៥តឹក ក្នុងមួយរងៗ ដាក់ជីលាមកមាន់ ២បាវទ្រាប់បាតដោយកាប់ច្របល់ក្នុង​ដីឲ្យ​សព្វ+ការដាំនិងថែទាំ
-បន្ទាប់ពីធ្វើរងហើយ យកគ្រាប់ពូជដែលបានទិញពីផ្សារ មករោយដាំតាមចង្អូររង (ឆូត​ចង្អូរ​កាត់ទទឹងរង)
-ក្រោយពីដាំហើយ គាត់កាត់ចំបើងខ្លីៗរោយពីលើរង រួចស្រោចទឹកឲ្យជោគមួយ​ថ្ងៃ​២​ដង (នៅរដូវ​ប្រាំង)
-នៅពេលជីដុះដករំលោះកូនចេញខ្លះ ដើម្បីកុំឲ្យដុះញឹកពេក(ក្រៅពីដករំលោះ​កូន ក៏ធ្វើការ​ដក​ស្មៅដែរ)-ចំពោះសត្វល្អិតពុំមានការបំផ្លាញទេពីព្រោះជីមានក្លិនឆូលធ្វើឲ្យសត្វល្អិតមិន​មក​បំផ្លាញ
-នៅពេលជី​កំពុងលូតលាស់ គាត់ស្រោចជីទឹកបំប៉ន(ធាតុផ្សំជីមាន ទឹក ស្ករត្នោត ផ្លែឈើទុំ ស្វាយ ចេក ល្ហុង ខ្នុររលួយក្នុង​បរិមាណស្មើគ្នា
-យកធាតុផ្សំទាំងអស់ ញាត់ចូលពាងគ្របឲ្យជិត រក្សាទុក​កន្លែង​ត្រជាក់​ងងឹត​រយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ)
-ចំពោះការប្រើជីទឹកនេះ ស្រោចរយៈពេល ២ថ្ងៃម្តង ដោយលាយក្នុងបរិមាណជីទឹកកន្លះ​កំប៉ុង​ទឹក​​ដោះគោជាមួយទឹកមួយធុង ១០លីត្រ+ការប្រមូលផល
-ក្រោយពីដាំបានរយៈពេល១ខែ ប្រមូលផល​ដោយ​​យកកណ្តៀវច្រួត ដោយទុកកន្លះតឹកពីគល់
-ក្រោយ​​ពី​ប្រមូលផលហើយ ត្រូវស្រោចទឹកដើម្បីឲ្យ​ជីលូតលាស់បន្ត-ការស្រោចទឹកជីធ្វើឡើង ២ថ្ងៃម្តង រហូត​ដល់ការលូតលាស់​បាន​កំពស់២តឹក ធ្វើការកាត់ប្រមូលផល ១សាទៀតរហូត​ដល់៥សា ទើប​ចោល និង​ធ្វើដីដាំឡើងវិញសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here