ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីដាំចេកក្នុងផើង !

30-Jan-2019 08:49 PM

រូបភាព


ដោយ: Uddam

ការដាំចេកក្នុងផើង៖

វិធីដាំចេកក្នុងផើងមិនខុសពីដាំដំណាំផ្សេងៗក្នុងផើងប៉ុន្មានទេ តែគ្រាប់តែផើងសំរាប់ដាំចេកត្រូវការរាងធំនិងធ្ងន់បន្តិចជៀសវាងខ្យល់បក់រលំ។ខាងក្រោមនេះជាវិធីងាងៗដើម្បីដាំចេកក្នុងផើងដើម្បីទទួលបានផលលឿន៖

-ជ្រើសរើសយកផើងធ្វើពីដីឬពីជ័រធំល្មមទប់ដើមចេកបានដែលមានប្រហោងនៅបាតងាយស្រួលទឹកហូរចេញ។តែយើងអាចប្រើផើងតូចក៏បានទើបដាំ ហើយយើងនឹងដូរដាក់ផើងធំនៅពេលចេកធំ។

-ដីដែលដាក់ក្នុងផើងត្រូវធ្វើពីអង្កាមដុត-ជីកំប៉ុសស្ងួតឬដីល្បាប់ដែលធួ ងាយស្រួលចេកចាក់ឬស។

-ដីត្រូវមានកំរិតPh 5.6ទៅ 6,5

-កូនចេកដែលត្រូវដាំគឺយើងបណ្តុះឬបំបែកមកដាំក៏បាន

-ដាំរួចត្រូវស្រោចទឹកជារៀងរាល់ព្រឹក និងមានដាក់ជីផង

-ចេកមានអាយុ3-4ខែ វានឹងចេញត្រយ៉ូងអោយផលជាផ្លែ។

-ការដាំចេកក្នុងផើងសំរាប់តែអ្នកមិនមានដីធំទូលាយ គេដាំសំរាប់លម្អរផ្ទះដូចជាតាមផ្លូវមុខផ្ទះជាដើម។