វិធីដាំខ្ទឹមស្លឹក ដើម្បីទទួលបានទិន្នផលខ្ពស់ !!

1877

ដំណាំខ្ទឹមស្លឹកជាដំណាំដែលប្រជាកសិករនិយមដាំនិងមានការហៅឈ្មោះខុសៗគ្នាទៅតាមតំបន់របស់គាត់ដូចជាអ្នកខ្លះហៅថាខ្ទឹមស្លឹកខ្លះហៅថាខ្ទឹមគុយទាវនិងអ្នកខ្លះហៅថាខ្ទឹមខ្យល់ដំណាំខ្ទឹមស្លឹកនេះមានស្លឹកធំវែងជាបំពង់និងមានមើមតូចរាងស្តួច។

+ការត្រៀមដីៈត្រូវកាប់និងភ្ជួរដីឱ្យបាន២ទៅ៣ដងដើម្បីឱ្យដីផុសធូរហើយហាលដីឱ្យបានពី៥ទៅ៧ថ្ងៃទើបជ្រួយនិងបំបែកដីឱ្យល្អិតត្រូវលើជារងដែលមានទទឹងប្រវែង១ម៉ែត្របណ្តោយទៅតាមស្ថានភាពដីចំពោះចន្លោះរងប្រហែល៣០ទៅ៤០ស.ម។

+ការត្រៀមពូជៈពូជដែលដាំយើងអាចទិញពូជពីផ្សារឬទិញពីអ្នកជិតខាងនិងអាចទុកពូជដោយខ្លួនឯង ដោយបំបែកខ្នែង(កូនខ្ទឹមដែលយកទៅដាំត្រូវមានអាយុ ១ខែកន្លះ)។

+ការដាំៈចំពោះការដាំខ្ទឹមស្លឹកគេច្រើនដាំដោយបំបែកកូនហើយយើងត្រូវដាំជាជួរនៅលើរងចន្លោះជួរមានចម្ងាយ១០ស.មនិងចន្លោះគុម្ពមានចម្ងាយ១០ស.ម។

+ការថែទាំៈត្រូវស្រោចទឹកមួយថ្ងៃម្តងនៅរៀងរាល់ព្រឹក(រដូវវស្សា)ចំណែករដូវប្រាំងវិញត្រូវស្រោចទឹកមួយថ្ងៃ២ដងនៅពេលព្រឹកនិងល្ងាចចំពោះការសំអាតស្មៅនិងជ្រំដីឱ្យដីធូរ ដោយធ្វើ២ទៅ៣ដង ប៉ុណ្ណោះចាប់ពីដាំរហូតដល់ប្រមូលផល។

+ការប្រមូលផលៈ គេអាចប្រមូលផលបាននៅពេលខ្ទឹមស្លឹកមានអាយុ១ខែ ទៅ១ខែកន្លះ។

+ការប្រើប្រាស់ជីៈ-បាចទ្រាប់បាតៈត្រូវដាក់ចំនួន១គក្រ(ជីធម្មជាតិជប៉ុនសញ្ញាផែនដីឬជីផ្សេងក៏បាន)លាយជីអ៊ុយរ៉េចំនួន០,៥គក្រនិងលាយជីលាមកស្វតលើផ្ទៃរង១០០ម២កាយច្របល់ឱ្យសព្វ ស្រោចទឹកឱ្យជោគមុនដាក់ដាំ។

+ការបំប៉នៈក្រោយពីដាំបាន៧ទៅ១០ថ្ងៃត្រូវបំប៉នជីចំនួន ១០០ក្រាម(១ខាំ)លាយជីអ៊ុយរ៉េចំនួន១ស្លាបព្រាកាហ្វេនិងលាយជាមួយទឹកនោម១កំប៉ុងទឹកដោះគោហើយលាយទឹក២០លីត្រស្រោច រួចស្រោចទឹកលាង ឬអាចដាក់តាមចន្លោះគុម្ពលើផ្ទៃរង១០ទៅ១៥ម២(១០ថ្ងៃស្រោចម្តង)។

កំណត់ចំណាំ៖ទឹកនោមដែលយកទៅលាយ ដាច់ខាតគេត្រូវទុកឱ្យវាកាច់សិនិមុននឹងប្រើ។

អត្ថបទដោយ៖cambodiaagriculture

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here