វិធីដាំក្រូចឆ្មារ និងការដាក់ជីរដែលត្រឹមត្រូវ ដែលធ្វើឲ្យក្រូចឆ្មាររបស់យើងល្អ ធំលឿនហើយឆាប់បានផល

1541

ការត្រៀមកន្លែងដាំ
១.មិនថាយើងដាំជាប់និងដី ឬរបៀបលូទេ យើងត្រូវចេះធ្វើជីរកំប៉ុស ឬជីធម្មជាតិដើម្បីដាំក្រូចឆ្មារជាមុនសិន

វិធីដាំ: ១.ក្រោយពីដាក់ដីដែលលាយជាមួយនឹងជីធម្មជាតិរួចហើយ យើងត្រូវស្រោចទឹកថ្នាំសំលាប់មេរោគដីជា
មុនសិន (មេរោគដី គឺឈឿរ៉ាដែលវាធ្វើឲ្យដើមក្រូចឆ្មារបស់យើងមិនធំដើមក្រឹនស្លឹករួញ ការបាញ់ថ្នាំ សំលាប់មេរោគដីសំខាន់ណាស់)

២.រៀបចំប្រព័ន្ធឲ្យទឹកឲ្យបានគ្រប់គ្រាន់គ្រប់រណ្ដៅ
៣.ពេលយើងចាប់ផ្ដើមក្នុងរយៈពេល១ខែដំបូង យើងមិនចាំបាច់ឲ្យជីរទេ(មូលហេតុព្រោះដីដែលយើង
បានលាយជីរធម្មជាតិរួចហើយ) យើងគ្រាន់តែស្រោចទឹក២ដងក្នុង១ថ្ងៃ។ ពេលដាក់កូនដាំ យើងគួរយកឈើដោត ហើយចងដើមឲ្យណែនល្មម រួចយកអ្វីក៏បានមកចងបាំងកំដៅថ្ងៃផង។

៤.ការដាក់ជីរក្នុងរយៈខែទីពីរ បី បួន យើងគួរដាក់ជីរ លេខ.១៦.៨.៨.ដើម្បីជំនួយដើម។ ការដាក់ជីរ យើងគួរធ្វើចន្លោះគ្នារាល់ ២០ថ្ងៃ ទៅ ២៥ថ្ងៃម្ដង។ បរិមាណឲ្យជីរ គឺជីរ ១ក្ដាប់ដៃលាយទឹក ៤ផ្តិល ស្រោចដើមក្រូចឆ្មារ ៤ដើម
៥.ការដាក់ជីរក្នុងខែទីប្រាំ ប្រាំមួយ ប្រើជីរលេខ ១៦.៨.៨ ដដែលបរិមាណឲ្យជីរ ជីរ ១ក្ដាប់ដៃលាយទឹក ២ផ្តិលស្រោចក្រូចឆ្មារ ២ដើម

៦.ការដាក់ជីរក្នុងខែប្រាំពីរតទៅ យើងដាក់ជីរលេខ១៦.៨.៨.បរិមាណឲ្យជីរ។ ជីរ១ក្ដាប់ដៃលាយទឹក១ផ្តិល ប្រើស្រោចដើមក្រូចឆ្មា១ដើម

៧.ក្រោពីក្រូចឆ្មាយើងចាប់ផ្ដើចេញផ្កាចេញក្ដិប នៅក្នុងខែ៩ដល់ចុងខែ១០ យើងត្រូវជីរលេខ ១៥.១៥.១៥ .ដើម្បីជំនួយឲ្យវាជាប់ផ្កាជាប់ផ្លែច្រើន។ បរិមាណប្រើជី១ក្ដាប់ដៃលាយទឹក១ផ្តិល ប្រើស្រោចដើមក្រូឆ្មា១ដើម។យើងប្រើជីរលេខ ១៥.១៥.១៥. នេះ រហូតដល់ចុងខែ១ទើបឈប់។

-បញ្ជាក់ការស្រោចជី៖ មុនពេលយើងស្រោចជីរ យើងត្រូវស្រោចទឹកគាល់វាឲ្យជោកជាមុនសិន រួចហើយស្រោចជីរតាមក្រោយ។ ការស្រោចជីរគួរស្រោចឲ្យឆ្ងាយពីគាល់ក្រូចឆ្មាប្រហែល២តឹក (ការស្រោច
បែបនេះ ធ្វើឲ្យឫសក្រូចឆ្មារយើងដុះបានឆ្ងាយ ធន់នឹងជំងឺមិនងាយងាប់)

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here