វិធីជួយឲ្យដូងមានផ្លែច្រើន

1225

– លោកពូ ជួប ជា រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានដើមដូងក្បែរៗផ្ទះជាច្រើន តែពុំសូវមានផ្លែផ្កាទេ ព្រោះដូងទាំងនោះមានអាយុច្រើនឆ្នាំ (១០ ឆ្នាំឡើងទៅ)។ ជាទូទៅ ដូងដែលមានអាយុច្រើន វាតែងតែមានឫសខ្យល់ដុះចេញមកច្រើន ជាពិសេស នៅគល់ (ភាសាកសិករហៅថាឡើងគល់) ។


– លោកពូ បានយកកាំបិត ឬពូថៅមុតមកកាប់ឫស ខ្យល់ចេញក្រឡឹងជុំវិញគល់ ។ ការកាប់នេះចេះតែបន្តរហូតនៅពេលដែលយើងឃើញឫសខ្យល់ដុះចេញ មកក្រៅ ។ ក្រោយពីការសាកល្បងធ្វើបែបនេះមក គាត់សង្កេតឃើញថាដូងរបស់គាត់មានផ្លែផ្កាបន្តចាប់រហូតពេញ មួយឆ្នាំ ទៅមួយឆ្នាំ។ សរុបមក ដើមដូងចាស់ៗដែលមានអាយុច្រើនពុំសូវមានផ្លែ គេអាចកែប្រែវាឲ្យមានផ្លែបានដោយការកាប់ឫសខ្យល់ចេញ។


ដកស្រង់អត្ថបទ៖ CEN

អត្ថបទល្អៗបន្ថែម៖ វិធីធ្វើឲ្យផ្លែល្ហុងមានរសជាតិផ្អែម
វិធីដែលជួយឲ្យផ្លែល្ហុងដែលយើងដាំមានរសជាតិផ្អែមគឺ៖
* ធាតុផ្សំ៖
– អំបិលគ្រាប់១ក្តាប់ដៃល្មម
– ទឹក៣លីត្រ។
* វិធីធ្វើ៖
– យកអំបិលគ្រាប់ចំនួនមួយក្តាប់ដៃល្មមលាយជាមួយទឹក៣លីត្រ
– រួចស្រោចនៅគល់របស់វានៅពេលពេលដែលវាជិតចាប់ផ្តើមមានផ្កា ឬនៅពេលដែលវាមានផ្លែហើយក៏អាចធ្វើបាន


– រយៈពេល២ខែក្រោយមកផ្លែរបស់វានឹងមានរសជាតិផ្អែមជាងធម្មតា។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here