វិធីជួយសង្រ្គោះបឋមសម្រាប់អ្នកត្រូវខ្សែភ្លើងឆក់ !!

457

-ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីនោះភ្លាម ដូចជាផ្តាច់កុងតាក់ បិទបារ៉ែតជាដើម។
-ប្រសិនបើមិនអាចធ្វើវិធីខាងលើបានត្រូវយកដំបងឈើ ឬជ័រដែលមិនអាចចម្លងអគ្គិសនីបានយកទៅឆ្កិះ ឬទាញខ្សែភ្លើងនោះចេញពីអ្នករងគ្រោះ។


-យកអ្នករងគ្រោះមកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់។
-ធ្វើការសង្គ្រោះបឋម៖ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី។

ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ (វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក និង គាំងបេះដូងជាដើម)។
-ទូរស័ព្ទទៅលេខ 119 សម្រាប់ការជួយសង្គ្រោះ។


-បើជនរងគ្រោះនៅមានដង្ហើមប្រញាប់បញ្ជូនគាត់ទៅមន្ទីពេទ្យ សូមឈប់ប្រើរវិធីរសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ ឬខ្សាច់ជាដើមដែលនេះមិនមែនជាការជួយសង្គ្រោះដែលត្រឹមត្រូវនោះឡើយ។

រូបភាព និងឯកសារជំនួយពី Facebook និងអិនធ័ណែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here