វិធីជួយសង្ក្រោះ អ្នកសន្លប់បាត់បង់ស្មារតីមិនឱ្យស្ទះផ្លូវដង្ហើម

102

ជនរងគ្រោះសន្លប់បាត់ស្មារតីអាចស្លាប់ដោយស្ទះផ្លូវដង្ហើម ដោយសារកាកសំណល់ផ្សេងៗ កំអួត ស្លេស្ម អណ្តាតធ្លាក់ចុះស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច ។
វិធីជួយសង្ក្រោះ អ្នកសន្លប់បាត់បង់ស្មារតីមិនឱ្យស្ទះផ្លូវដង្ហើម
ក)ពិនិត្យមើលស្មារតីជនរងគ្រោះ
-តើគាត់ដឹងខ្លួនឬទេ? អង្រន់ដាស ឬហៅជនរងគ្រោះ?

No automatic alt text available.

ខ)ពិនិត្យដំណកដង្ហើម
-ផ្ងើយក្បាលអ្នករងគ្រោះដោយដៃម្ខាងទបើក្បាល និងដៃម្ខាងទៀតទប់ចង្ការ
-ត្រចៀកស្តាប់ខ្យល់ដង្ហើមចេញចូល ភ្នែកសំឡឹងមើលចលនាដើមទ្រូង

គ)ពិនិត្យជីពចរ ដោយផ្ងើយក្បាលឡើង ស្ទាបដោយម្រាមដៃបីលើបំពងក រួចស្ទាបទាញមកម្ខាងដែលយើងអង្គុយ

ឃ) របៀបសង្គ្រោះ
-បន្ធូរសំលៀកបំពាក់ និងរបស់ដែលតឹងរិតចេញ-ផ្ងើយក្បាលឲ្យផ្លូវដង្ហើមចំហរ-ត្រួតពិនិត្យសំអាតក្នុងមាត់-ត្រួតពិនិត្យមើលដង្ហើម ជីពចរឡើងវិញ បើមានដំណកដង្ហើមនិងជីពចរ យើងត្រូវរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព ដើម្បីធានាមិនឲ្យស្ទះផ្លូវដង្ហើម

ង) បច្ចេកទេសរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព (PLs)

១-បច្ចេកទេសទី ១
-ដោះវែនតាជនរងគ្រោះចេញ បើមាន -ដាក់ជើងទាំងសងខាងលាត្រង់-ដាក់ដៃគាត់ម្ខាងនៅជិតយើង ឲ្យបត់ជាមុំកែង ដោយបាតដៃផ្ងាឡើងលើ។ -ដាក់ដៃគាត់ម្ខាងទៀតរបស់គាត់ឲ្យប៉ះថ្ពាល់ ហើយទប់ដោយដៃយើងម្ខាង ឲ្យជាប់ត្រង់ថ្ពាល់នោះ-ដៃយើងម្ខាងទៀតចាប់ទាញជើងរបស់ជនរងគ្រោះដែលនៅឆ្ងាយពីយើង ចាប់កាន់ត្រងជង្គង់ ដើម្បីបត់បញ្ឈរជង្គង់ឡើង។-ហើយដៃម្ខាងទប់ត្រង់ថ្ពល់ រួចបង្វិលគាត់ឲ្យមកខាងយើងអង្គុយ ហើយដាក់ប្រអប់ជើងលើដី-ពិនិត្យមើលស្ថានភាពក្បាលដែលត្រូវងើយបន្តិច មាត់បែរមកខាងដី-ត្រួតពិនិត្យផ្លូវដង្ហើមឡើងវិញ។

២- បច្ចេកទេសទី ២
-ទាញដៃម្ខាងដែលនៅឆ្ងាយពីយើងឡើងមកខាងលើត្រង់តាមទំរង់ដងខ្លួន-ទាញដៃម្ខាងដែលនៅក្បែរយើងបត់ឡើងមកខាងលើដងខ្លួន(លើទ្រូង)-ទាញជង្គង់ម្ខាងដែលនៅក្បែរយើងបញ្ឈរឡើងលើ-ដៃយើងម្ខាងទៀតលូកចូលទប់ក្រោមក្បាល និងទប់ក្រោមស្មារបស់ជនរងគ្រោះ-បន្ទាប់មកដៃយើងម្ខាងទៀតទប់ក្បាលជង្គង់ រួចបង្វិលជនរងគ្រោះមកម្ខាងទៀត លើផ្ទៃរាបដោយថ្នមៗ-រក្សាដៃម្ខាងទប់ក្រោមក្បាល ទប់ស្មារបស់ជនរងគ្រោះ និងទាញយកដៃម្ខាងទៀតរបស់ជនរងគ្រោះ ដោយលាបាតដៃដាក់លើផ្ទៃរាប ទប់ក្រោមដើមទ្រូង-រៀបចំស្ថានភាពរបស់ជនរងគ្រោះ និងពិនិត្យផ្លូវដង្ហើមឲ្យចំហរ សម្រួលការដកដង្ហើម-ដាក់ជនរងគ្រោះក្នុងស្ថានភាពផ្អៀង និងពិនិត្យតាមដានចលនាដង្ហើម រហូតដល់ក្រុមសង្គ្រោះមកដល់។

“ក្នុងករណីប្រទះជួបស្ថានការណ៏ដូចបានរៀបរាប់ជូនខាងលើ សូមមេត្តារៀបចំបញ្ជូនអ្នកសន្លប់មកមន្ទីរពេទ្យដែលនៅជិតបំផុត ដោយត្រូវដាក់ជនរងគ្រោះក្នុងស្ថានភាពដំណេកផ្អៀងសុវត្ថិភាព ដើម្បីរងចាំរថយន្តគិលានសង្គ្រោះមកដល់។”
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here