វិធីឆា លតឆាឆ្ងាញ់មិនចាញ់អ្នកលក់!!

328

គ្រឿងផ្សំ៖ -លតអង្ករ កន្លះគីឡូ  -សណ្តែកបណ្តុះ ១ក្តាប់ -ស្លឹកខ្ទឹម ២ដើម  -ទឹកប្រេងខ្យង ពីរស្លាបព្រាបាយ -ប្រេងឆា ៥ស្លាបព្រាបាយ  -ទឹកម្ទេស  -ពងមាន់១  -សាច់តាមចំណូលចិត្ត (សាច់គោ បង្គា ប៉ាតតេ សាច់ជ្រូក) ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ ស្ករស

វិធីធ្វើ៖១​ កំដៅខ្ទះឲ្យក្តៅ ហើយចាក់ប្រេងឆាចូល

២ ចាក់ទឹកប្រេងខ្យងចូល កូរនឹងខ្លាញ់ រួចសឹមចាក់បង្គាចួល ឆាឲ្យសព្ធ

៣ ចាក់សណ្តែកបណ្តុះ , ខ្ទឹមដើម ,ផ្កាគូឆាយ ខាត់ណា កាត់ខ្លីៗចូល ឆាលាយឲ្យសព្ធ ហើយដួសដាក់ចាន កុំឲ្យស្លោកទាន់

៤ ចៀនពងមាន់មួយ ដាក់បន្តុបពីលតឆា

៥ ចង់ឆ្ងាញ់ ត្រូវស្រូបទឹកម្ទេសជូរអែម ថែមទៀត ជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here