ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីចៀនម្រះពងទាមិនឱ្យល្វីង !! ងាយៗ

21-Aug-2018 12:22 PM

រូបភាព


ដោយ: Uddam

វិធីចៀនម្រះពងទាមិនឱ្យល្វីង !! ងាយៗ+ គ្រឿងផ្សំ៖- ម្រះ ១ផ្លែចិតស្តើងៗ- ពងទា ៣គ្រាប់- ទឹកត្រី ១ស្លាបព្រាបាយកន្លះ- ស្ករស កន្លះស្លាបព្រាបាយ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ- ទឹក ១ស្លាបព្រាបាយ- អំបិល ១ស្លាបព្រាបាយ
– ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ – ប្រេងឆា ២ស្លាបព្រាបាយ+ របៀបចំអិន៖
១. ដំបូងយកម្រះដែលចិត្តរួចមកច្របាច់ជាមួយអំបិលដើម្បីយកជាតិល្វីងចេញ ច្របាច់វារហូតទាល់តែឡើងទន់។២. បន្ទាប់មកយកវាទៅលាងទឹកឱ្យអស់ជាតិអំបិលហើយពូតវាឱ្យស្ងួតអស់ទឹកទុកមួយឡែកសិន។
៣. យកស៊ុតគោះដាក់ក្នុងចានធំមួយ បន្ទាប់មកដាក់ស្ករ, ទឹក, ម្សៅស៊ុបមាន់ និងទឹកត្រី រួចវៃវាឱ្យបែកចូលគ្រឿងបានសព្វល្អ។៤. ដាក់ខ្ទះលើភ្លើងចាក់ប្រេងឆាចូលទុកឱ្យក្តៅដាក់ខ្ទឹមសចូលឆាឱ្យមានខ្លិនឈ្ងុយយកម្រះដាក់ចូលឆាត្រឡប់វាសិនប្រហែល ៥នាទីឱ្យម្រះទន់។៥. បន្ទាប់ពីម្រះទន់ (បើម្រះមិនទន់អាចល្វីងសម្រាប់អ្នកចូលចិត្តល្វីងតិចៗ) កាយវាឱ្យស្តើងរួចហើយយកពងទាមកចាក់ស្រោចពីលើចៀនឱ្យឆ្អិនម្ខាងរួចត្រឡប់ម្ខាងទៀតឱ្យឆ្អិនដូចគ្នាជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស