វិធីចិញ្ចឹម​សត្វ​ពពែ​យក​សាច់

47

+ការធ្វើទ្រុង
–អាចធ្វើ​ទ្រុង ឬ​ចិញ្ចឹម​ពពែ​នៅលើ​ដី​ក៏បាន តែ​ត្រូវ​ចាក់ដី​ត្រង់​ទី​ដែល​ត្រូវធ្វើ​ទ្រុង​ឲ្យ​វា​នោះ​ឲ្យ​បាន​ខ្ពស់ ជាង ដី​ដែល​នៅ​ជុំវិញ​ទ្រុង​ប្រមាណ​ជា ៣០​សង្ទីម៉ែត្រ អាស្រ័យ​ផងដែរ​ទៅលើ​ស្ថានភាព​ដី​ដែល យើង​បាន និង​បរិស្ថាន​ជុំវិញ​
–រោង​សម្រាប់​ពពែនៅ​ត្រូវ​ប្រើ​ស្លឹក​សម្រាប់​ប្រក់ ព្រោះ​វា​មិនសូវ​ក្ដៅ​តែ–នៅ​បាត​ទ្រុង​គួរ​ក្រាល​ចំបើង ឬ​អង្កាម​ធ្វើជា​ទ្រនាប់​ឲ្យ​បាន​កម្រាស់​ប្រហែល ៣០​សង្ទីម៉ែត្រ និង​ក្រាល​ចំបើង​ពីលើ​មួយ​ជាន់​ទៀត​
–ត្រូវ​ត្រៀម​រៀបចំ​ទីមួយ​ក្នុង​រោង​នោះ​សម្រាប់​ដាក់​មេ​ដែល​ផើម និង​កូន ទើប​កើត​របស់​វា ដោយ គ្រាន់តែ​ឃាំង​វា​ដោយឡែក​ពី​គេ​+ការផ្ដល់​ចំណី​
–ត្រូវ​ត្រៀម​ជាមុន​ឲ្យ​ហើយ ដោយ​ដាំ​ដើម​អំពិល​ទឹក ក​ន្ធុំ​ថេត ស្មៅ​ផ្អែម ស្មៅ​បារាំង មន ដើម​ម្រុំ អង្គារ​ដី​ឲ្យ​បាន​ច្រើន​កន្លែង​តាម​របង​ដី
–ការត្រៀម​ដើមឈើ​ធ្វើ​ចំណី​ឲ្យ​វា​ជាមុន​នេះ ដើម្បី​ជួយផ្ដល់​ជា​ចំណី​ឲ្យ​វា ខណៈពេលដែល​វា​មិនអាច ចេញ​រក​ចំណី​បាន ដោយសារ​មាន​ភ្លៀង អាកាសធាតុ​មិនល្អ និង​នៅពេលដែល​យើង​មិនបាន​ឲ្យ​វា ចេញ​រក​ចំណី ដោយមាន​រវល់​–ពពែ​មិន​ចូលចិត្ត​ស៊ី​ចំណី​តែមួយ​មុខ​នោះទេ វា​ចូលចិត្ត​ស៊ី​ចំណី​ច្រើន​ប្រភេទ​ចម្រុះ​គ្នា វា​ចូលចិត្ត តែ​ចំណី​ណា​ដែល​ស្អាត មិន​ផ្អូម ឬ​មាន​អាស៊ីដ​ច្រើន​ឡើយ–ការដាំ​ស្មៅ​ច្រើន​ប្រភេទ​លាយ​ចម្រុះ​គ្នាសម្រាប់​ជា​ចំណី គឺជា​រឿង​មួយ​ចាំបាច់​ណាស់​ហើយ ត្រូវ​ថែទាំ​ស្មៅ​នោះ​ឲ្យ​បានល្អ និង​លូតលាស់​គ្រប់​រដូវ​កាល ដូច្នេះ គួរ​មាន​វិធីសាស្ត្រ​ដែល​ល្អ​មួយ ដើម្បី​ថែរក្សា​ស្មៅ​យើង​ឲ្យ​មាន​គ្រប់គ្រាន់​សម្រាប់​ជា​ចំណី​ឲ្យ​វា+ការជ្រើសរើស​ពូជ​ពពែ​សម្រាប់​ចិញ្ចឹម​
​-ពពែ​មាន​ច្រើន​ពូជ ពូជ​ដែល​គេ​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​ច្រើន​ជា​ពូជ​ដែល​នាំចូល​មកពី ប្រទេស​ថៃ​ជា​ពូជ​ដែល​គេ​បាន​បង្កាត់​រួចស្រេច​ទៅហើយ យើង​ពិបាក​នឹង​សន្និដ្ឋានថា ពូជ​នោះ​ជា​ពូជ អ្វី​ឲ្យ​ប្រាកដ​បាន​ណាស់ តែបើ​មានលទ្ធភាព និង​មាន​លុយកាក់​ល្មម​អាច​រក​ពូជ​ល្អ​បាន គួរ​ចំណាយ បន្តិច​ទៅ​ដើម្បី​ទិញ​ពូជ​ដែល​ល្អ​មក​ចិញ្ចឹមសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here