វិធីចិញ្ចឹម​កំពឹស​ឱ្យ​ឆាប់​ពង និង​ឆាប់​ធំធាត់

115

-រៀបចំ​លូ​ដែល​មាន​មុខកាត់​១​ម៉ែត្រ យក​លូ​ចាស់ៗ​ដែល​ប្រើ​រួច​សាប​ជាតិ​ស៊ីម៉ងត៍ (ប្រសិនបើ​លូ​ថ្មី ត្រូវ​ត្រាំ​ទឹក​ចោល​រយៈពេល​១០​ថ្ងៃ រួច​ចាក់​បិត​បាត​របស់​វា កុំឱ្យ​ជ្រាប​ទឹក​ចេញ)​
– គួរ​ធ្វើ​នៅ​កន្លែង​ដែល​មាន​ម្លប់​ខ្លះ មិន​ត្រូវ​កម្តៅថ្ងៃ​ខ្លាំងពេក ។​
– ដាក់​ទឹក​បញ្ចូល​កម្ពស់​៤​តឹក និង​ដាក់​ដាំ​ចក ឬ​កំប្លោក​មួយចំនួន ដើម្បី​ជា​ជម្រក​និង​បង្កើត​អុកស៊ីសែន ហើយ​ទុក​ចោល​រយៈពេល​១០​ថ្ងៃ ។​– ដាក់​មេ​កំពឹស មាន​ពង​ស្រាប់ ប្រមាណ​១០​ក្បាល ឬ​មិន​ទាន់​មាន​ពង​ក៏បាន និង​ឈ្មោល​ប្រមាណ​៥​ក្បាល ក្នុង​មួយ​លូ
– ស្ងោរ​ពងទា​ចំនួន​២​គ្រាប់ យក​តែ​ស្នូល​ក្រហម បំបែក​វា​ជា​ដុំៗ ហើយ​យកទៅ​ដាក់​ក្នុង​លូ​ជា​៣​កន្លែង ឱ្យ​វា​ស៊ី ចំនួន​២-៣​ដង​ក្នុង​មួយថ្ងៃ(អាច​ប្រើ​ចំណី​បន្ថែម​ខ្លះៗ ដូចជា កាកសំណល់​ត្រី​សាច់​ផ្សេងៗ)
– ដាក់​ឧបករណ៍​បាញ់​ខ្យល់​ទឹក ក្នុង​លូ​នោះ​វិល​ចុះ​វិល​ឡើង រយៈពេល​ប្រមាណ​១០-២០​នាទី ក្នុង​មួយ​ថ្ងៃ ព្រោះ​កំពឹស​វា​ចូលចិត្ត​ទឹក​ដែល​មាន​លំហូរ ដែល​ធ្វើឱ្យ​វា​ឆាប់​កកើត​ព(ត្រូវ​ប្តូរ​ទឹក​រាល់​២​សប្តាហ៍​ម្តង)-ដើម្បី​ឱ្យ​កំពឹស​ឆាប់​ធំធាត់ ត្រូវ​លាយ​ទឹក​EM ១​ស្លា​ព្រា​បាយ ស្ករ​រងូ​១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​១​លីត្រ រក្សា​នៅ​កន្លែង​ម្លប់​ចំនួន​១​សប្តាហ៍ រួច​ចាក់​កន្លះ​លីត្រ ចូល​ក្នុង​លូ ដែល​អាច​ជួយ​សម្លាប់​មេរោគ និង​ធ្វើឱ្យ​កំពឹស​ឆាប់​ធំ​លឿន-​រយៈពេល​ប្រមាណ​៤​ខែ ទើប​អាច​ប្រមូល​ផល​បាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here