វិធីចិញ្ចឹមអង្ក្រងយកពងលក់

2671

ការបង្កើតសំបុកអង្ក្រង៖

-បើសិនជាអ្នកមានដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ ស្រាប់ អ្នក​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។

-​បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង​ អ្នកគ្រាន់តែ​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

​ការផ្តល់​ចំណី៖

-​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។​

​-អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។​

ការប្រមូលផល៖

-​​អង្ក្រង​​បង្កើត​ពង​លឿន​ណាស់ ក្នុង​មួយ​សំបុក​​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។ ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។​

​ ​-ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ គឺ​ទុក​ពីក្រោម​សំបុក យកតែ​ពង​វា​បាន​ហើយ​។​

​ -​ពងអង្ក្រង​ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕

ស្វែងរកឯកសារកសិក​ម្ម ឱសថវបុរាណខ្មែរធម្មជាតិ បន្ថែម www.eangsophlleth.com

ឯកសារយោង៖ pisithsiv

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here