វិធីចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិច!

1462

» វិធីចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិចងាយស្រួលធ្វើ ហើយលក់បានថ្លៃទៀតផង
ជួយចែករំលែកជាប្រយោជន៍ដល់កសិករយើង!

វិធីធ្វើ៖

  • យកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្នែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប

 

  • ដាក់ចំណីក្នុងដបនោះមានដូចជាត្រី ឬសាច់ផ្សេងៗ
  • រួចយកវាចងព្យួរនៅដើមឈើណាដែលមានអង្ក្រងរស់នៅ ជាពិសេសដើមស្វាយ ឬអាចកាច់សំបុកវាមកដាក់នៅដបនោះ និងដាក់ស្លឹកស្វាយចូលក្នុងដបនោះខ្លះដើម្បីឲ្យវារស់នៅ និងពង

  • ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និងដាក់បន្ថែមចំណីនៅលើដបនោះពេលដែលវាស៊ីអស់

  • នៅពេលប្រមូលផលយើងអាចទាញសន្ទះផ្នែកខាងក្រោម
    ចេញយកតែពង និងរក្សាមេវាទុកយកពងទៀត។

យើងអាចយកពងអង្រ្កងនេះ ទៅធ្វើជាម្ហូបផ្សេងៗបានយ៉ាងឆ្ញាញ់ពិសា

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here