វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច ជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង!

3074

វិធីចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស្ទិច
ជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង!


+ការរៀបចំស្រះ៖
-ជ្រើសរើសទីតាំងស្រះនៅជិតផ្ទះងាយស្រួលមើលថែ និងនៅកន្លែងដែលស្រលះមានពន្លឺថ្ងៃ មិនត្រូវធ្វើនៅក្រោមម្លប់ឈើនោះទេ។
-ជីកស្រះមានទំហំល្មម ២មx៤ម ឬបណ្តោយទៅតាមទំហំប្លាស្ទិចដែលទិញបាន និងេជម្រៅ១ម៉ែត្រ។


-ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចឲ្យពេញបាតស្រះ និងទុកឲ្យសល់ប្រវែង៣តឹកជុំវិញមាត់ស្រះ រួចដាក់ដីដាំស្មៅសង្កត់ពីលើជុំវិញមាត់ស្រះនោះ។
-ដាក់ទឹកចូលកម្ពស់៣៤នៃស្រះដាក់ទឹកEM១លីត្រដាក់ជីលាមកគោឬកាកសំណល់ឡេជីវឧស្ម័នប្រមាណ១បង្គីចាក់ចូលក្នុងស្រះនោះ ដាក់ត្រួយទន្ទ្រោនខែត្រមួយរទេះតូចចូលដើម្បីបង្កើតប្លង់តុង និងចំណីសម្រាប់ត្រី។


-ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។


+វិធីដាក់ត្រីចិញ្ចឹម៖
-ទិញពូជត្រីពីកសិដ្ឋាន រួចដាក់ថង់ដែលមានកូននោះបណ្តែតក្នុងស្រះរយៈពេល១ម៉ោង នៅពេលមេឃត្រជាក់ រួចបើកមាត់ថង់បាចទឹកចូលឲ្យកូនត្រីចេញមកសន្សឹមៗ។
-ពេលលែងកូនត្រីរួចរយៈពេល២៤ម៉ោងក្រោយទើបឲ្យចំណីវាបាន។


+ការផ្តល់ចំណី៖
-ចំណីសម្រាប់កូនត្រី១ខែដំបូងមានដូចជាកន្ទក់ម៉ដ្ឋ ឬចំណីកូនត្រីដែលមានលក់នៅទីផ្សារ។
-យើងអាចចិញ្ចឹមកណ្តៀរ ជន្លេន និងទិញចំណីពីទីផ្សារសម្រាប់ឲ្យវាស៊ីក្នុង១ថ្ងៃ២ដង។

-រយៈពេល៤ខែក្រោយមកយើងអាចចាប់ផ្តើមប្រមូលផលបាន ដោយ១គីឡូត្រីអណ្តែងមានចំនួនពី៦-៨ក្បាល។
☞☞☞សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here