វិធីចិញ្ចឹមត្រីក្រាញ់ក្នុងថង់ប្លាស្ទិច

1081

១.ការរៀបចំស្រះ៖

-យើងអាចទិញផ្ទាំងកៅស៊ូប្លាស្ទិច និងរៀបចំធ្វើជាបង្គោលគ្រោងឬស្សីដែលមានទំហំ ២មx៤មxកម្ពស់១ម
-ដាក់ទឹកចូលកម្ពស់៥តឹក និងដាក់ចក និងកំប្លោកចូលមួយចំនួន។ 


២.ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ៖

-យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ ក្បាលក្នុងស្រះនោះ
-ចំពោះកូនពូជ យើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង
-ត្រូវផ្លាស់ប្តូរទឹករាល់១អាទិត្យម្តង។


៣.ការឲ្យចំណី៖

-ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា
-យើងអាចដាក់ចំណីឲ្យវា២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
-រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។


៤.វិធីផ្សំចំណីបន្ថែម
* ធាតុផ្សំមាន៖

-កន្ទក់២បាវ
-កាកដូង១បាវ
-សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
-សណ្តែកសៀងកិន ៦គីឡូក្រាម
-អតិសុខុមប្រាណ EM ១លីត្រ
-ស្ករងូ ១គីឡូក្រាម
-ប្រេងសណ្តែក១-២លីត្រ។


* វិធីធ្វើ៖

-លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
-លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង
-បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
-ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

ស្រក់ទឹកមាត់ជាមួយម្ហូបត្រីក្រាញ់

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here